ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងចំណោម​៦​នាក់​ពាក់​ព​ន្ធ័​ករណី​ប្រើ​ហឹ​ង្សា

0

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំសហការជាមួយនគរបាលប៉ុស្ត័បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ដែលពាក់ពន្ធ័និងករណីកាប់ប្រហារទៅលើជនរងគ្រោះកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ភូមិស្វាយphoto_2016-07-07_12-09-59ក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ឈ្មោះ វ៉ុន សារ៉ាក អាយុ២១ឆ្នាំមាន ទីលំនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ។រីឯជនរងគ្រោះមានឈ្មោះ សុខ វណ្ណេត អាយុ១៩ឆ្នាំ ភេទប្រុស មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តលឲ្យរបួសធ្ងន់ត្រូវចំនួន02កាំបិតដាច់ម្រាមដៃស្តាំនិងបាតដៃស្តាំ(លើដៃរងកាំបិត) ក្រោយពេលកាប់ហើយជនរងគ្រោះរត់ចូលសាលា អោយគេជួយរូបខ្លួន។ប្រភពបន្តថាសមត្ថកិច្ចនគរបាលបាន ដកហូតបានវត្ថុតាងដាវ១ដើម ម៉ូតូ១គ្រឿង ម៉ាកស៊ុយសូគីពណ៏សរ ។ចំពោះបក្ខពួក៥នាក់ ទៀត បានកាប់ទៅលើឈ្មោះ សុខ វណ្ណេតសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់អោយខានតែបាន ៕photo_2016-07-07_12-09-55