ស្រវឹងស្រាជោជាំបើករថយន្តគេចកន្លែងត្រួតពិនិត្យច្បាប់ចរាចរនិងជេរប្រមាថសមត្ថកិច្ចកំពុងចុះអនុវត្តច្បាប់

0

កំពុងស្ពឺ៖ បុរសម្នាក់បើករថយន្តសេរីទំនើបម៉ាកវីហ្គោពណ៏ស ស្លាក់លេខ ភ្នំពេញ 2AL 5566 ក្នុងស្ថានភាពស្រវឹងជោកជាំ ខណៈពេលមកដល់កន្លែង សមត្ថកិច្ច ត្រួតពិនិត្យច្បាប់ ចរាចរ ផ្លូវគោក និង ពិនិត្យជាតិអាកុល បុរសខាងលើ បានព្យាយាម បើកគេចពីសមត្ថកិច្ច ដោយphoto_2016-09-28_15-04-00មិនព្រមឈប់ រហូតដល់សមត្ថកិច្ច ដេញ់ស្ទាក់ចាប់បាន មានការជេប្រមាថ មកលើ កម្លាំងសមត្ថកិច្ច យ៉ាងខ្លាំងនិងប្រតាយប្រតប់ តដៃមកលើសមត្ថកិច្ចថែមទៀត។
សមត្ថកិច្ច ដែលព្យាយាមដេញតាមឃាត់ រថយន្តខាងលើ បានឲ្យដឹងថា ហេតុការនេះបានកើតឡើង នាសៀលថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៦ មុននេះបន្តិច លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងចំណុចផ្សារព្រៃផ្តៅ ភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចេញពីគោលដៅ ត្រួតពិនិត្យច្បាប់ ចរាចរ ផ្លូវគោក និង ពិនិត្យ ជាតិអាកុល សមត្ថកិច្ច បន្តថា បុរសខ្លាំង ខាងបានជេ ប្រមាថ មកលើសមត្ថកិច្ច ដែលកំពុង ចុះអនុវត្តច្បាប់ចរាចរ និង វាយប្រតាយ ប្រតប់ រហូតដល់ខាង សមត្ថកិច្ច សំរេច់ ចិត្តប្រើកម្លាំង ជាច្រើននាក់ ទើបឃាត់ខ្លួនបាន បច្ចុប្បន្ន ត្រូវបានបញ្ជូនខ្លួន ទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺតែម្តង បុរសខាងលើរូបនោះ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ពលរដ្ឋ ដែលឃើញហេតុការ បាននិយាយថា នៅពេលដែលពួកគាត់ឈរជិត ធំខ្លិនស្អុយស្រាយ៉ាងខ្លាំង៕

photo_2016-09-28_15-04-04 photo_2016-09-28_15-04-00