VIDEO ឧត្តសេនីយ៍ត្រី សោម ស៊ុន ចុះសួរសុខទុក្ខនិងនាំអំណោយចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ

0

កំពង់ធំៈ នៅព្រឹកថ្ងៃ២២/៣/២០១៧​  ឯកឧត្តម ឧត្តមសេនីយ៍ត្រី​ សោម​ ស៊ុន​ មេបញ្ជាការតំបន់សឹករងកំពង់ធំ​ បានដឹកនាំ សហការី​ រួមជាមួយ​អាជ្ញា​ធរ​ដែនដី​និង​ប្រជាពលរដ្ឋ​  បានចុះ​សំណេះ​សំណាល​ និង​សួរ​សុខទុក្ខ​ ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យលេបត្របាក់ផ្ទះ ឆេះអស់រលីងគ្មានសល់ នៅសល់តែខោអាវមួយ​ចង្កេះជាប់នឹងខ្លួន។

ហេតុការដែលបង្ករឲ្យមានការឆេះផ្ទះនេះ បានកើតឡើងនៅវេលាម៉ោង ៩,១៥នាទី​ព្រឹក​ថ្ងៃ​ទី​២១ខែមិនាឆ្នាំ២០១៧​ ដែលមានផ្ទះទំហំ​៦ម៉ែត្រ​x៧ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្ខសី  ម្ចាស់ផ្ទះមានឈ្មោះ​ ថា​  ត្រេ​ អាយុ​៤១ឆ្នាំ​និង ភរិយា​ឈ្មោះ​សឿន ពៅ​ អាយុ​៤៣ឆ្នាំ​  មាន​កូន​បីនាក់​នៅ​ក្នុង​បន្ទុក​  ​នៅថ្ងៃ​កើត​ហេតុ​ភរិយា​គាត់​មិន​នៅ​ផ្ទះ​ ទៅរកត្រី​សម្រាប់​ធ្វើម្ហូប​ ​  ចំ​ណែកស្វាម៉ីពិការភ្នែកទាំងសងខាង  រស់នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ។

តាមការឲ្យដឹងពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ហេតុការណ៍ដែលបណ្តាលឲ្យ ​អគ្គិភ័យ​ឆាប​ឆេះ​ អស់ផ្ទះមួយខ្នងនេះ ដែលបណ្តាលមកពី ការដុតធូបចោលក្នុងថ្ងៃសិល្ប៍ ទើបបណ្តាលឲ្យធូបបាក់ធ្លាកមកលើចំណី​ភ្លើងទើបឆេះគ្មានសល់ ​ទ្រព្យ​សម្បត្តិ​អ្វី​ទាំង​អស់​ នៅ​សល់​តែ​សម្លៀកបំពាក់​មួយ​ចង្កេះ​ប៉ុណ្ណោះ​  ទើបបានផ្តល់ជូននូវ​អង្ករ​ចំនួន​២៥គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ មុងជ្រលក់ថ្នាំ​ចំនួន​ពីរ​ ក្រម៉ាពីរ​ ថវិកា​ចំនួន​១០០.០០០៛​ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​  ។

ក្នុងនោះឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរដល់បងប្អូនឯទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុនចាក់ចេញពីផ្ទះ ពន្លត់​ភ្លើងចង្រ្កាន ភ្លើងធូប ភ្លើងទាន ជាពិសេសក្នុងអំឡុងរដូវបុណ្យទាន ចៀសវាងកើតអគ្គីភ័យកើតឡើង នាំឲ្យខូច​ខាត​បាត់​បងទ្រព្យសម្បត្តិដែលខំសន្សំមក។

ដោយ  ប៊ុន  រដ្ឋា