លោកអ៊ុន ហេងមេភូមិត្រស់ ឃុំបល្ល័ង្គនឹងស្រ្តីម្នាក់ទៀតឈ្មោះជា ស៊ីវណៃត្រូវតុលាការខេត្តកំពង់ធំស ម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទបង្វែងវត្ថុរឹបអូស

0

កំពង់ធំ=កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៧តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនជាបណ្តោះអាសន្នឈ្មោះអ៊ុន ហេងមានតួនាទីជាមេភូមិនឹងស្រ្តីម្នាក់ទៀតជាអាជីវករលក់គ្រឿងសំណង់អ្នកទាំង
២មានទីលំនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។យោងតាមដិការបង្គាប់ឱ្យឃុំខ្លួនប
ណ្តោះអាសន្ន(មាត្រា២០៣ដល់មាត្រា២០៦នៃនិតិវិធីព្រហ្មទណ្ឌយើង ឃន សុកលជាចៅក្រមស៊ើបសួរនឹងជាប្រធានសាលាដំបូងខេត្តកំពង់ធំ។បានឃើញសុំរឿងស៊ើបសួរលេខ៦៤០ចុះថ្ងៃទី២៦ ខែ០៩ឆ្នាំ២០១៧។បានឃើញដិការសន្និដ្ឋានបញ្ជូនសុំរឿងស៊ើបសួរលេខ=២៤០៩ចុះថ្ងៃទី២៦ខែ០៩២០១៧របស់តំណាងអយ្យការបានចោទទៅលើឈ្មោះ អ៊ុន ហេងភេទប្រុសអាយុ៥៦ឆ្នាជនជាតិជាតិខ្មែរទីលំនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ឪពុកឈ្មោះ អ៊ុន យីម្តាយឈ្មោះឡុង ទៀងប្រពន្ធឈ្មោះលន់ ចំប៉ីមានកូនក្នុងបន្ទប់គ្រួសារ២នាក់។ស្ត្រីម្នាក់ទៀតឈ្មោះជា ស៊ីវ ណៃអាយុ៤២ឆ្នាំទីភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ឪពុកឈ្មោះជាគឹម សៀងម្តាយឈ្មោះតាំឡាយហ៊ាង ប្តីឈ្មោះជីវ ប៊ុននី មានកូនក្នុងបន្ទប់គ្រួសារ២នាក់។ជនត្រូវចោទទាំង២នាក់នេះត្រូវបានដាក់ស្ថិតនៅក្រោមកាត្រួតពិនិត្យពីបទសមគំនិតបង្វែវត្ថុរឹបអូស ប្រព្រឹតនៅភូមិតាឌុក ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
កាលពីថ្ងៃទី២១ខែ០៨ឆ្នាំ២០១៧បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ។បានឃើញ ដិការសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៣២០ ចុះថ្ងៃទី១៧ខែ១០ឆ្នាំ២០១៧របស់សាលាដំបូងខេត្តកំពង់ធំ។
ដើម្បីធានាឱ្យការស៊ើបសួរឱ្យល្អ
ហេតុដូច្នេះ បង្គាប់
១ ‘ឃុំខ្លួនជនត្រូវចោទឈ្មោះជា ស៊ុវណៃភេទស្រីអាយុ៤២ឆ្នាំជនជាតិខ្មែរជាបណ្តោះអាសន្នពីបទសមគំនិតបង្វែវត្ថុរឹបអូសប្រព្រឹកនៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍។កាលពីថ្ងៃ២១ខែ០៨ឆ្នាំ២០១៧។បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ។
២-បង្គាប់ប្រធានពន្ធនាគាខេត្តកំពង់ធំ ឃុំខ្លួនឈ្មោះនេះបណ្តោះអាសន្នឱ្យបានសម្រេចតាមដិការ
នេះ។ទី២ឃុំខ្លួនជនត្រូវចោទឈ្មោះអ៊ុន ហេងភេទអាយុ៥៦ឆ្នាំជនជាតិខ្មែរជាបណ្តោះអាសន្នពីបទ សមគំនិតបង្វែវត្ថុរឹបអូសប្រព្រឹត្តនៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។កាលពីថ្ងៃទី២១ ខែ០៨ឆ្នាំ២០១៧ ។បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ។
២-បង្គាប់ឱ្យប្រធានពន្ធនាគាឃុំខ្លួនឈ្មោះនេះជាបណ្តោះអាសន្នឱ្យ បានសម្រេចតាមដិការនេះ៕