ឯកឧត្តម គង់ វិមានអញ្ជើញសំណេះសំណាលមហាគ្រួសារបក្សនិងផ្សព្វផ្សាយសភាពការណ៍ថ្មី​ក្រោយ​ពេលរំលាយគណបក្សសង្រ្គោះជាតិ   

0

កំពង់ធំ៖  ពិធីសំណេះសំណាល មហាគ្រួសារគណបក្សប្រជាជនកម្ពុ មានសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាង២០០នាក់ ឯកឧត្តម  គង់ វិមាន បានថ្លែងអំណរគុណដល់សមាជិកគណបក្សប្រជាជន និងកោតសរសើរ​ ដែលផ្តល់នូវការគាំទ្រ រួមសុខរួមទុក្ខនិងផ្តល់នូវការជឿជាក់​ ជួយជ្រោមជ្រែងដល់គណបក្សប្រជាជនកម្ពុជា ដោយសារតែបានឃើញនូវទង្វើនិងសកម្មភាព​របស់គណបក្សប្រជាជនកម្ពុជា បានក៏សាងហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងប្រព័ន្ឋធារាសាស្រ្ត ព្រមទាំងសមិទ្ធិផលជាច្រើន​ទៀត ដែលបានបញ្ជាក់ពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះត្រូវបានចូលរួមដោយ ឯកឧត្ត គង់ វិមាន  តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាសមាជិកគណកម្មាធិការបក្សខេត្ត និងជាក្រុមការងារបក្សចុះជួយស្រុកស្ទោង អមដំណើរ​ដោយ ឯកឧត្តម ហង្ស ថុល ប្រធានក្រុមការងារចុះជួយឃុំម្យាក្រង ព្រមទាំងប្រតិភូ បានអញ្ជើញ ចុះសំណេះ​សំណាល​ជា​មួយសមាជិកបក្ស នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ​កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ។

 

នៅក្នុងពិធីសំណេះសំណាល មានធ្វើការផ្សព្វផ្សាយបីមូលហេតុ ដែលគណបក្សសង្រ្គោះជាតិ ត្រូវបាន​តុលា​ការកំពូល សម្រេចរំលាយគណបក្សសង្រ្គោះជាតិ …គឺបណ្តាលមកពីមេដឹកនាំរបស់គណបក្សសង្រ្គោះ ជាតិ គឺលោក គឹម សុខា មានការឃុបឃិត ទទួលបទបញ្ជាពីជនបរទេស ឲ្យបង្គាប់បញ្ជារឿងកិច្ចការនយោ​បាយ​របស់ប្រទេស ដែលវាបានផ្ទុយនឹងច្បាច់រដ្ឋធម្មនុញ្ញ ដែលត្រូវបានចាត់ទុកជាជនក្បត់ជាតិ ក្បត់​ប្រជា​ជនជាតិ​សាសខ្លួនឯង និងព្យាយាមទាញឲ្យសភាពការប្រទេសជាតិ ធ្លាក់កក្នុងជ្រោះមរណៈ ឬគុគអត់ជញ្ជាំងដែល កម្ពុជាទើបតែឆ្លងផុត ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យយើងមានថ្ងៃនេះ ប្រជាជនខ្មែរទូទាំងប្រទេសជ្រកក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។

 

នៅក្នុងឳកាសជាមួយគ្នានោះដែរ ក៏មានសមាជិកក្រុមប្រឹក្សាឃុំម្យាក្រង ចំនួន៣នាក់អតីតគណបក្ស​សង្រ្គោះ​ជាតិ ដែលបានសុំចុះចូល រួមរស់ជាមួយជីវភាពនយោបាយ គណបក្សប្រជាជនកម្ពុជា  ដែលដឹក​នាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា  បន្ទាប់ពីលោកទាំង៣នាក់ បានឃើញទង្វើរបស់មេដឹកនាំគណបក្សស​ង្រ្គោះជាតិ ឃុបឃិតជាមួយបរទេស ដែលជាទង្វើក្បត់ជាតិ ដែលពួកគាត់ពុំអាចទទួលយកបាន ដោយកន្លង មកនេះគឺជាការយល់ច្រឡំ នឹកស្មានថាការតស៊ូ និងព្យាយាមទាំងឡាយកន្លងមក ស្មានតែស្នេហាជាតិដើម្បី ប្រជាជនខ្មែរ ដើម្បីប្រទេសជាតិ ដោយមិននឹកស្មានថា មេដឹកនាំសង្រ្កោះជាតិដឹកនាំដើម្បីបរទេស និងដើម្បីគ្រួសារឯងតែប៉ុណ្ណោះ ។   ដោយ  ប៊ុន  រដ្ឋា