ទីតាំងដាំកញ្ឆា៧០កន្លែងត្រូវបានសម្ថតកិច្ចស្រុកគិរីវង់ដុតបំផ្លាញចោល

0

តាកែវ÷ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារទី១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦.៣០នាទី។
កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយ លោកវ.ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក បានបែងចែកកម្លាំងជា២ក្រុម
ក្រុមទី១.ដឹកនាំដោយលោកវ.ឯក យុគ សារ៉ាត់ កម្លាំងចំនួន៤៨នាក់ បានចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់មានចំនួន ៤៥ទីតាំង ស្មើនឹង១២.២១៦ដើម នឹងអណ្តូងទឹកប្រស់ទឹកចំនួន៤៦អណ្តូង ។
ក្រមទី២បានចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់មានចំនួន ២៤ទីតាំង ស្មើ ង៤.០៥៤ដឹម អណ្តូងប្រស់ទឹក៣៨អណ្តូវ ។ ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ និងសមត្ថកិច្ចបំផ្លាញចោលមានចំនួនរួម៦៩ទីតាំង មើ១៦.២៧០ដើមអណ្តូងប្រស់ទឹក ចំនួន៨៤អណ្តូង ស្ថិតនៅចំណុច ជ្រោះឃ្លៃ .ដាក្រឡាញ់ ដុបជុំសេក និង ដុបបែកថ្លាំង ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីសរុប ៖៥.០៧៥ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕