អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំនួន៣៥០នាក់ក្នុងស្រុកគិរីវង់

0

តាកែវ៖ ព្រឹកថ្ងៃពុធ ១កើត ខែមាឃ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការក្នុងស្រុកគិរីវង់ ដើម្បីសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរ

គុណមន្ត្រីទាំងអស់ដែលខិតខំមប្រើប្រជាពលរដ្ឋក្នុងឆ្នាំកន្លងមក និងពង្រឹងបន្ថែមការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឡាយ វណ្ណៈ បានផ្តាំផ្ញើថ្នាក់ដឹកនាំនៅក្នុងស្រុកត្រូវចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាក្រុមគ្រួសារ ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយមន្ត្រីរាជការទាំងអស់ក៏ត្រូវចាត់ទុកប្រជាពលរដ្ឋដូចជាក្រុមគ្រួសារ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងត្រូវជួយអន្តរាគមន៍ភ្លាមៗដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅជាមួយយើង៕