ស្នងការដ្ឋាននគរបាលខេត្តនាំយកអំណោយជាមឈូសលើកទី ១០៤ប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ម៉ៅ សុផល

0

ក្រុងកំពត ៖ នៅថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៩:៣០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បាននាំយកអំណោយជាមឈូសលើកទី ១០៤ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លា របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី ដើម្បីចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ម៉ៅ សុផល ភេទស្រី អាយុ ៥៣ ឆ្នាំ នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលទទួលមរណ:ភាពកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៨:៤៥ នាទី ដោយរាគាពាធ ៕