លោកគ្រូអ្នកគ្រូសិស្សារនុសិស្សនៅសាលាបឋមសិក្សារស្ទឹងជីនិត សំណូមពរឲ្យលោកទុងគឹម ឡា បញ្ឈប់បង្ហូរទឹកលាមកចូលសាលារៀន

0

កំពង់ធំ  បេនឡានផ្សារកំពង់ថ្ម ត្រូវបានលោក ទុង គឹមឡា ប្រធានបេន ជួយឲ្យក្រុមអជីវករលក់ពេញរកតែ កន្លែងចតឡានគ្មាន មិនតែប៉ុណ្ណោះ បានបង្ហូរទឹកស្អុយ ទឹកលាមក ចូលក្នុងសាលាបឋមសិក្សារស្ទឹងជីនិត បណ្តាលឲ្យមានការ ប្រតិកម្មពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយមានការផ្ទុះការតវ៉ា ព្រមទាំង សំណូមពរឲ្យ ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ ជួយដោះស្រាយ ។

សាលាបឋមសិក្សារស្ទឹងជីនិត   គឺជាសាលារៀនដែលមានរបងជាប់គ្នានិងផ្សារកំពង់ថ្ម ទើបបណ្តាលឲ្យបរិវេ​ណ សាលារៀនមួយចំនួន ត្រូវបានលោក ទុង គឹមឡា រឹបអូសយកបរិវេណសាលារៀន យកមកធ្វើជាចំណត់ រថយន្ត ដើម្បីរកលុយមកដាក់ហោប៉ាវ  ដោយទីតាំងបេនឡានរបស់ខ្លួនបែរជា ជួលឲ្យក្រុមអជីវករដាក់លក់ បន្លែត្រីសាច់ ហើយបានយកទីតាំងសាលារៀន មកចតឡានជំនួស ដោយមិនមានការខ្លាចញញើតសូម្បីតែ បន្តិច ឃុំបល្ល័ង្គ   ស្រុកបារាយណ៍   ខេត្តកំពង់ធំ.។

កូនសិស្ស រាប់រយនាក់បាន ប៉ាដាតាមដងផ្លូវជាតិលេខ៦ សុំឲ្យអាជ្ញាធរជួយដោះស្រាយ ដើម្បីកុំឲ្យលោក ក  ទុងគឹម  ឡា ឆ្លៀតឳកាស បង្ហូរទឹកស្អុយទឹកលាមកចូលសាលារៀនទៀត ដោយកន្លងមកពុំដែលមានអាជ្ញាធរ ឬសមត្ថកិច្ចណាអើពើដោះស្រាយនោះទេ ថែមទាំងបណ្តែតបណ្តោយឲ្យលោក តុង គឹមឡា ធ្វើអ្វីស្រេច តែអំពើចិត្ត ដែលត្រូវបានគេដឹងថា មានខ្សែធំនៅពីក្រោយខ្នង។

លោកគ្រូ  សួង  គ្រីន នៅសាលាបឋមសិក្សាស្ទឹងជីនិតបានឱ្យដឹងថា អតីត:អ្នកបំរើកាងារឱ្យលោកទុង  គឹមឡាម្នាក់បានបង្ហើបឱ្យដឹងថា:អាងស្តុបលាមកនៅក្នុងបេនឡានមានមែនប៉ុន្តែក្រោមមាត់អាងខាងលើប្រវ៉ែង២តឹក  គេចោះប្រហូងដាក់ទីបជ័រប្រមាណ១៥លីបង្ហូរទឹកស្អុយចូលសាលា…បណ្តាលឱ្យសិស្សានុសិស្សមួយចំនួនទ្រាំមិនបាននឹងក្លឹនស្អុយនេះសម្រេចដូរសាលាទាំងបង្ខំចិត្ត។

ដោយ ខេមរា