ដំណាំកញ្ឆាជាង២ម៉ឺនដើមត្រូវបានប៉ូលីសស្រុកគិរីវង់ដកបំផ្លាញចោល

0

សាំង សារ៉ាវី:
តាកែវ៖  ដំណាំកញ្ឆាខុសច្បាប់ប្រមាណជាង២ម៉ឺនដើមត្រូវបានសមត្ថកិច្ចនគរបាលស្រុកគិរីវង់ដកបំផ្លាញចោលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលា
ម៉ោង០៦.៣០នាទី នៅត្រង់ចំណុចក្រោមជួរភ្នំបាយ៉ង់កោនិងគុហារចិនស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ការបង្ក្រាបនេះគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ ដែលដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ គ្រឿងញៀន ខេត្តតាកែវ សហការជាមួយលោក យុគ សារ៉ាត់ អធិការ ស្រុកគិរីវង់ព្រមទាំងកម្លាំងប៉ូលីសស្រុកគិរីវង់ចំនួន៧១នាក់ ចុះទៅបង្ក្រាបនិងដកបំផ្លាញចោលទីតាំងដាំដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ចំនួន៥៦ទីតាំង ស្មើ២១.៣៧១ដើម និងអណ្តូងប្រស់ទឹក ចំនួន៦៣អណ្តូង ដែលមានផ្ទៃដីសរុប ៖៨.០៩២ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកម្ចាស់ដែលដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕