ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវនាំអំណោយជួយដល់ក្មេងកំព្រាខ្វិនដៃជើងនៅស្រុកទ្រាំង

0

តាកែវ៖ បន្ទាប់ពីបានឃើញនៅភាពលំបាកវេទនារបស់ ក្មេងស្រីកំព្រាឱពុកម្តាយ ហើយខ្វិនដៃជើង និងគរនិយាយមិនរួចនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម លោក ជីវ ចាន់តារា ព្រះរាជអជ្ញាអមសាលាតំបូងខេត្តតាកែវរួមជាមួយលោក ទេព មនិន្ទ ព្រះរាជអាជ្ញារង និងលោក កែវ វ៉ាន្នី ប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវនិងលោកអឿង វណ្ណា អនុប្រធានសាលាដំបូងនិងលោកស្រី ជ័យ មាលា អនុប្រធានសាលាដំបូងនិងក្រុមការងារ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគចុះទៅចែកជូនដល់ ក្មេងកំព្រានោះនៅរសៀលថ្ងៃទី ៦រោច ខែមាយ ឆ្នាំរកា ពស២៥៦១ ត្រូវនិងថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១៨ នៅផ្ទះរបស់ក្មេងស្រីកំព្រាឈ្មោះ ហម ពុយ ដែលមានអាយុ ១៦ឆ្នាំរស់នៅភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសព្វថ្ងៃមានជីវិតរស់នៅក្រោមការផ្តល់បាយទឹកពីម្តាយមីង តែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា ដោយសារតែភាពលំបាកនិងវេទនាខ្លាំងពេកក្មេងកំព្រាឱពុកម្តាយ រស់នៅក្នុងផ្ទះតែម្នាក់ឯងទាំងខ្លួនខ្វិនដៃជើង ថែមទាំងគរនិយាយមិនរួចនេះ កំពុងតែដង្ហោយរកជំនួយពីសប្បុរសជនអោយជួយព្រោះស្ថានភាពរស់នៅរបស់ក្មេងស្រីពិការនេះ ពិតជារស់ពិបាកជាងស្លាប់ទៅទៀត ។
គាត់សព្វថ្ងៃរស់នៅក្រោមការផ្តល់បាយទឹកពី ម្តាយម៉ីងរបស់ខ្លួន ហើយបច្ចុប្បន្នរស់នៅក្នុងផ្ទះតែឯងគត់ ធ្វើអោយនាងមានការលំបាកយ៉ាងខ្លាំង ក្នុងឆាកជីវិតនៃការរស់នៅ តែស្នាមញញឹមរបស់នាងបានធ្វើអោយអ្នកជិតខាងនិងអ្នកដែលផ្តល់ជំនួយអោយរូបនាងសឹងតែស្រក់ទឹកភ្នែក ព្រោះភាពវេទនារបស់ក្មួយស្រីម្នាក់នេះ។ សូមបងប្អូនសប្បុរសជន មេត្តាសង្គ្រោះក្មេងដែលងាយនិងរងគ្រោះនេះផង ជាពិសេសសប្បុរសជន នៅជិតឆ្ងាយមេត្តាជួយដល់នាងផង គួរអោយអានិតខ្លាំងណាស់ ។ បើសិនជានាងមានរទេះរុញមួយនាង និងមានស្នាមញញឹមច្រើនព្រោះនាងចង់ឃើញគេឯងដូចមនុស្សដ៏ទៃខ្លាំងណាស់ មិនចង់រស់នៅតែក្នុងមុង និងនៅលើកន្ទេលក្នុងផ្ទះតែម្នាក់ឯងនោះទេ ។ អំណោយដែលព្រះរាជាអាជ្ញាអមសាលាតំបូងខេត្តតាកែវយកទៅចែកជូនដល់ក្មេងកំព្រានោះរួមមានអង្ករ ៥០គីឡូក្រាម ម៉ី ២កេះ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិការចំនួន ៥០ម៉ឺនរៀល ។ តាកែវ