អគ្គៈកុងស៊ុលវៀតណាមសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង.១១ គម.តបតាមការស្នើសុំរបស់ឯកឧត្តម យន្ត មីន នាពេលកន្លងមក

0

ខេត្តព្រះសីហនុ៖ថ្លែងក្នុងជំនួបមួយរវាង ឯកត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងភាកគីកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុនៅរសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរការ ពស ២៥៦១ ត្រូវនឹងថ្ងៃទី៥ខែមកុម្ភៈឆ្នាំ២០១៨ កុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានមានប្រសាសន៏ថា៖ អគ្គៈកុងស៊ុលវៀតណាមប្រចាំនៅព្រះរាជណាចក្រកម្ពុជា បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង ១១ គម ដែលជាឆ្លើយតបចំពោះការស្នើសុំរបស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នាពេលកន្លងមកនេះសំរាប់ទុកជាប្រយោជន៏ប្រជាជននៅខេត្តព្រះសីហនុទាំងមូល។

ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សម្តែងការអរគុណចំពោះ ស្ថានកុងស៊ុលវៀតណាមដែលបានប្រគល់ផ្លូវមួយខ្សែនេះជូនប្រជាជនខេត្តព្រះសីហនុបានប្រើប្រាស់ស្របពេលដែលទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាមមានភាពល្អជាមួយគ្នា។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុក៏ដូចជាភាគីស្ថានកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុប្តេជ្ញានឹងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយគ្នាដែលកំពុងតែមានស្រាប់នេះអោយកាន់តែល្អប្រសើរថែមទៀតក្នុងនាមជាប្រទេសជិតខាងនឹងគ្នា។

សូមបញ្ជាក់ថា សមិទ្ធផលផ្លូវមួយខ្សែនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានស្នើសុំឯកឧត្តម អគ្គៈកុងស៊ុលវៀតណាមប្រចាំប្រទេសកម្ពុជានាពេលកន្លងមកក្នុងជំនួបមួយក្នុងខេត្តព្រះសីហនុ។នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៨នេះ ភាគី កុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុក៏បានស្នើសុំណាត់ជួប ឯកឧត្តម យន្ត មីន ដើម្បីផ្តល់ការឆ្លើយតបនូវដំណឹងល្អនេះ ដោយអគ្គៈកុងស៊ុលវៀតណាមបានសសម្រេចផ្តល់ជូនផ្លូវមួយខ្សែប្រវែង១១គម នេះជួនតាមការស្នើសុំ៕
(គេហទំព័រសាលាខេត្ត)