រថយន្ត២គ្រឿងប្រលះគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសង្ខាង តែសំណាងល្អមិនមានអ្នករងរបួសធ្ងន់!

0

ព្រះវិហារ៖ នៅវេលាម៉ោង៨.៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកេីតឡេីងរវាងរថយន្ត  និងរថយន្ត ត្រង់ចំណុចស្ពានផ្កាយមួយពាន់  ឋិតក្នុងភូមិអន្លង់វែងថ្មី  ឃុំកន្ទួត ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ ដែលបង្ករឡើងដោយរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AK ២៣.៩៨ ទឹសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកេីតហេតុ ក៍រេចង្កូតមកបុកជាមួយ និងរថយន្តតាក់ស៊ី ម៉ាកកាម៉ារី ពណ៌ឆ្លូញ ពាក់ស្លាកលេខសៀមរាប ២A ២១.៣១ ធ្វេីដំណេីរពីកេីតទៅលិចពេញមួយទំហឹង បណ្តាលអោយរថយន្តទាំង២គ្រឿងខួចខាតទាំងសង្ខាងផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលអោយអ្នករួមដំណេីររងរបួសធ្ងន់នោះទេ។

បេីយោងតាមកំណត់ហេតុរបស់នគបាលប៉ុស្តិ៍ឃំុកន្ទួត បានបញ្ចាក់ថា ក្នុងរថយន្តតាកូម៉ា មានគ្នាចំនួន២នាក់ បេីកបរដោយឈ្មោះ រឿង ចាប ភេទប្រុស អាយុ៥៣ឆ្នាំ អ្នកទាំងពីរស់នៅភូមិពាក់ស្បែក ឃំុរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ចំណែករថយន្តកាម៉ារី មានគ្នាចំនួន៧នាក់ បេីកបរដោយឈ្មោះ ឃឹម រៀម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលគ្រួស ឃំុថ្លាត  ស្រុកអន្លុងវែង ខេត្តឧត្តមានជ័យ។

សូមបញ្ចាក់ថា នៅក្រោយពេលកេីតហេតុ មន្ត្រីនគបាលជំនាញចរាចរស្រុកជាំក្សាន្ត បានចុះទៅដល់គោលដៅកេីតហេតុ រួចធ្វេីការវាស់វែង ហេីយស្ទូចយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកជាំក្សាន្ត ដេីម្បីរងចាំការដោះស្រាយគ្នាទៅតាមនិត្តិវិធីច្បាប់៕សួនលីណា