លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធី ក្រុងពាលីខ្លោងទ្វារមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោកត្រៃលក្ខណ៍

0

កំពង់ធំៈ ក្រុងពាលីខ្លោងទ្វារមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ សាសនា សំពៅត្រៃលោកត្រៃលក្ខណ៍​ ត្រូវបាន ប្រារព្វពិធីឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រទេសកម្ពុជាស្ថិតនៅភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំរសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០១៨។

ពិធីក្រុងពាលីក្លោងទ្វារត្រៃលោក ត្រៃលក្ខណ៍ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ ២០១៨នេះ ដោយមានការអញ្ជើញចូលរួមជាគណអធិបតី លោកជំទាវ ម៉ែន ​សំអន ឧបនារដ្ឋមន្រ្តីតំណាង់ដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាព្រមទាំងលោក ជំទាវ អ៊ឹង ស៊ីស្រ៊ន រួមទាំងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ អ្នកមុខ​អ្នកការ ប្រជាពលរដ្ឋចូលរួមយ៉ាងអធឹកអធ័ម ។

មជ្ឈមណ្ឌលវប្បធម៌សាសនា ទេសចរណ៍ ត្រៃលោក ត្រៃលក្ខណ៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៤  ដែលបានបើក សម្ពោធន៍ជាផ្លូវការ ក្រោយអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ ត្រូវបាន  លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ប្រចាំការ និងតំណាងរបស់ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី តាមទំនាមទំលាប់ប្រពៃណីខ្មែរ។

លោក ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ធ្លាប់បានមានប្រសាសន៍ថា ពីធីក្រុងពាលីនេះ គឺជាការបញ្ជៀសទុក្ខសោក ដែលមាននៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅជុំវិញ ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរសម្តេចបានប្រគល់ភារៈកិច្ចឲ្យកសាងសំពៅត្រៃលោក ត្រៃល័ក្ខ ចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តកំពង់ធំ មិនមែនត្រឹមតែផ្តល់នូវជំនឿ ឲ្យមានបានគោរពប្រតិបត្តិព្រះពុទ្ធសាសនាទេ សាសនាដ៍ទៃ សម្តេចតែងតែគាំទ្រ ឲ្យមានការគោរពដូចគ្នា ដោយពុំការរអើងនោះទេ ថែមទាំងជម្រុញឲ្យមានការ កសាង ព្រះវិហារ កសាងវត្ត សាលារៀន ស្រះទឹក អណ្តូង ផ្លូវថ្នល់ មណ្ឌលសុខភាព និងសមិទ្ធផលផ្សេងៗជាច្រើន ទៀត ក្នុងការអភិវឌ្ឍន៍។ ជាក់ស្តែងការប្រារព្វពិធីថ្ងៃនេះ ក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ ជួយបញ្ជៀសភ័យ ទឹកជំនន់ បញ្ជៀសគ្រោះថ្នាក់ចរាចរ ភ័យរាំងស្ងួត និងអំពើហឹង្សា ដូច្នេះយើងត្រូវតែមានជំនឿ​លើព្រះពុទ្ធ​សាសនា ធ្វើបុណ្យ ធ្វើទាន និងសុំឲ្យខេត្តកំពង់ធំ ទទួលបាននូវភោគផល សំបូរសប្បាយ នូវដាំណាំកសិកម្ម  ដែលរាជរដ្ឋាភិបាល កំពុងតែជម្រុញឲ្យនាំអង្ករចេញ​ក្រៅប្រទេស ក្នុង១ឆ្នាំ ១លានតោន ។

ដោយ  ប៊ុន រដ្ឋា