បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗកណ្តាលវាលស្រែ ខណៈពេលដែលកំពុងតែព្រួសស្រូវ

0

កំពង់ធំៈ រន្ទះបានឆក់យកជីវិតកសិករម្នាក់ បណ្តាលឲ្យស្លាប់កណ្តាលវាស្រែយ៉ាងអាណោចអាធ័ម ខណៈ ពេលដែលកំពុងតែព្រួសស្រូវ ក៏ត្រូវបានរន្ទះកំណាច់ មកផ្តាច់សង្ខាស្លាប់ភ្លាមៗ នៅខាងចុងភូមិកាលពីវេលា ម៉ោង១៦.៣០នាទី ល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨។

ករណីរន្ទះបាញ់នេះ បានកើតឡើងនៅចំនុចត្រពាំងញ៉ុង ខាងជើងភូមិឬស្សី មុនពេលមានរន្ទះមានភ្លៀងផ្គរ មួយមេយ៉ាងខ្លាំង ទើបបណ្តាលឲ្យរន្ទះបាញ់បីគ្រាប់ គ្រាប់ទី៣ ទើបត្រូវជនរងគ្រោះតែម្តង  ជនរងគ្រោះត្រូវ បានគេស្គាល់ឈ្មោះ ញ៉ែម គីម ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិ ចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក កែវ សាលី នាយរងប៉ុស្ត៏រដ្ឋបាល ឃុំចុងដូង បានឲ្យដឹងថា ក្រោយពីកើតហេតុ ត្រូវបានប្រជាពលរដ្ឋ ដែលបានរាយការណ៍មកថា មានករណីរន្ទះបាញ់បណ្តាលឲ្យមានមនុស្សស្លាប់ លោកបានដឹកនាំកម្លាំងចុះ ទៅពិនិត្យកន្លែងកើតហេតុ  ទើបបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារគ្រាប់រន្ទះពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោក កែវ សាលី នាយរងប៉ុស្ត៏រដ្ឋបាល បានផ្តាំផ្ញើរដល់ប្រជាកសិករទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ដោយសារតែជារដូវក្តៅ អាចមានភ្លៀងផ្គររន្ទះ នៅពេលមានភ្លៀងឲ្យរកទីសុវត្តិភាព ដើម្បីបញ្ជៀសគ្រោះ ថ្នាក់បាន ។

ដោយ  ប៊ុន  រដ្ឋា