ឪពុកតិរច្ឆានយកកាំបិតមកកាបកូនស្រីបង្កើត ព្រោះខឹងម្ដាយមិនឲ្យមកលេងជាមួយ

0

កំពង់ធំ ៖បុរសម្នាក់ត្រូវជាឪពុកបង្កើតបានយកកាំបិតមកកាប់កូនដូចសត្វធាតុយ៉ាងសាហាវព្រៃផ្សៃបំផុត ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥:១៧ នាទីរសៀល នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឪពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯង
បង្កើត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

សមត្ថកិច្ថ់បាអោយដឹងថកូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រី អាយុ ២ឆ្នាំ រងរបួសត្រូវក្បាលប៉ែកខាង ឆ្វេងមួយកាំបិត(ដល់លលាក្បាល)និងពីរកន្លែងទៀត
ត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ។

ជនបង្កជាឪពុកឈ្មោះ តាន់ គឹមសាន ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប និងប្រពន្ធឈ្មោះ ផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា កន្លងមកនៅថ្ងៃទី២០.១២.២០១៧ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នា ហើយបានព្រមព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។
មូលហេតុៈ គឺមុខសញ្ញាជាឪពុក ខឹង នឹងប្រពន្ធ មិនព្រមឲ្យឪពុកយកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។

ក្រោយពីកាប់កូនរួច ជនបង្ករបានលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួន តែត្រូវសង្គ្រោះទាន់ពេលនៅមន្ទីពេទ្យឯកជន515 (គ្លីនិចវៀតណាម)
ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ខេត្តសៀមរាប៕