វេទិកា​ផ្សព្វផ្សាយ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​ និង​ចែក​ជូន​នូវ​ប័ណ្ណ​សំគាល់​សមាជិក​បក្សប្រជាជនកម្ពុជា

0

កំពង់ធំៈ  ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយ ឃុំបន្ទាយស្ទោង បានអញ្ជើញក្នុងពិធីសំណេះសំណាល ក្នុងវេទិការផ្សព្វផ្សាយការអភិវឌ្ឍន៍ការ និងភាព​រីក​ចម្រើនក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងចែក​ប័ណ្ណ​សំគាល់​ជូនដល់សមាជិក​បក្សប្រជា​ជនកម្ពុជា ចំនួន​២២៥។

ពិធីនេះត្រូវបានធ្វើឡើងនៅ ក្នុងបរិវេណវត្តចំបក់បញ្ញា​ ភូមិ​ចំបក់​បញ្ញា​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដោយមានឯកឧត្តម សោម ស៊ុន សមាជិកអច្រ្តៃគណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ​ រួមទាំងក្រុម ការងារប្រធានបក្សឃុំ បក្សភូមិ និងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក​ សមាជិកាគណបក្ស​ប្រជាជន​កម្ពុជា​ ដែលបានមកពី៣ភូមិ ​ភូមិ​ចំបក់​បញ្ញា​ ភូមិ​បវែង​ និង​ភូមិ​ដូនប៉ុក​ ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ស្រុកស្ទោង ខេត្តកំពង់ធំនៅ​ ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ខែឧសភា​ ឆ្នាំ​២០១៨។

គោលបំណងនៃការ ប្រារព្វពិធី សំណេះសំណាលក្នុងវេទិកា​ផ្សព្វផ្សាយ​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ​ និង​ចែក​ជូន​នូវ​ប័ណ្ណ​សំគាល់​សមាជិក​បក្ស​ គឺជាការបង្ខិតភាពយល់ចិត្តគ្នា បង្ខិតភាពស្និទ្ធស្នាល នឹងរឹតបន្តឹងសម្ព័ន្ឋភាព រវាងសមាជិកបក្ស និងក្រុមការងារបក្ស ដើម្បីលើកយកនូវចំណុចខ្សោយមកកែតំម្រូវ និងរកដំណោះស្រាយ ដើម្បីឈានទៅរកចំនុចខ្លាំង ក្នុងការដណ្តើមយកភាពយកជោគជ័យ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាង រាស្រ្តអណ្ណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទីទាំងប្រទេស រស់នៅ​ ក្រោម​ដំបូល​សន្តិភាព​ ដែល​ដឹកនាំ​ប្រកប​ដោយ​កិត្តិបណ្ឌឹត​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​គណៈ​បក្ស​ប្រជាជន​កម្ពុជា​ និង​បាន​ផ្តាំ​ផ្ញើ​រដល់​សមាជិកបក្សទាំងអស់ នូវខ្លឹមសារ៣ចំនុច

១-​ កុំចាញ់​ការ​ឃោសនា​បោកប្រាស់​ ញុះញង់​ ភូតកុហកមិនចេះអៀនខ្មាស់របស់ក្រុមជនអគតិមួយចំនួន​ ដែល​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ និង​ក្រុម​គ្រួសារ​  ។២-​កុំប្រព្រឹត្តអ្វីដែលខុសទៅនិងច្បាប់ជាតិ​ និង​ច្បាប់​បោះឆ្នោត​។៣-​ សូម​គោរព​អញ្ជើញ​បង​ប្អូន​ ​និង​ក្រុម​គ្រួសារទាំងអស់ ​ទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗគ្នា​ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​សម្តេច​ហ៊ុន​ សែន​ បន្ត​ធ្វើ​ជានាយក​រដ្ឋ​មន្ត្រី​ ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជា​ក្រោម​ដំបូល​នៃសន្តិភាព​ និង​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត​  ។

ដោយ  ប៊ុន  រដ្ឋា