ក្នុងថ្ងៃបិទយុទ្ធនាការ ឃោសនាបញ្ចប់ក្នុងរបស់គណបក្សប្រជាចនខេត្តព្រះសីហនុ មានសមាជិក.៨៤៧១នាក់បានហែក្បួនឃោសនារកសំលេងឆ្នោតនៅតាមក្រុងស្រុកទាំង០៤

0

ខេត្តព្រះស៊ីហនុ  ដោឡែកនៅស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨
លោក យន្ត មីន អនុប្រធានគណបក្សប្រជាជននិងជា ប្រធានក្រុមការងារ ចុះជួយស្រុកព្រៃនប់ បានដឹកនាំសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជួបជុំគ្នាស្តាប់ប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន នៅក្នុងបរិវេណស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្រុកព្រៃនប់ និងចេញដង្ហែក្បួនឃោសនាតាមដងផ្លូវនានា នៅស្រុកព្រៃនប់ ដោយមានសមាជឹកចូលរួមហែចំនួន២៥៥៤នាក់ រថយន្ត ១៩៩ ម៉ូតូ៩៥៤គ្រឿង មានតន្ត្រីសម័យនិង មានឆាំយ៉ាំផងដែរ។

បើតាមលោកស្រី គួច ហាក់លី ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត បានអោយដឹងថា គណបក្សប្រជាជនកម្ពុជា មានការជួបជុំស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅគ្រប់ក្រុងស្រុកទាំងបួននិងបានដង្ហែរក្បួនតាមផ្លូវដោយមានសមាជិកចូលរួមចំនួន ៨៤៧១..នាក់ មានមធ្យោបាយរថយន្ត.ធំ១៨៨…គ្រឿង រថយន្តតូច ៦១៨គ្រឿង ម៉ូត១៧២១.គ្រឿង ។

ដោយឡែកគណបក្សផ្សេងទៀត នៅថ្ងៃនេះដែរ មានតែគណៈបក្ស ហ្វុនស៊ិនប៉ិចប៉ុណ្ណោះដែលបានការហែក្បូនបិទបញ្ចប់នៅថ្ងៃចុងក្រោយនេះដែរតែមិនមានលក្ខណៈជាទ្រុងទ្រាយធំដុំនោះទេ ដោយគ្រាន់បានចាក់ម៉េក្រូ ឃោសនា នៅទីស្នាក់ការគណបក្សរបស់ខ្លួននិងតាមដងផ្លូវមួយចំនួនប៉ុណ្ណោះ ។

បើតាមការឲ្យដឹង ពីគ.ជ.ប នៅខេត្តព្រះសីហនុ មាន២៩ ឃុំ សង្កាត់ មាន២៩៨ការិយាល័យ និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត១២៤០៧៤នាក់ 12ម៉ឺន៤ពាន់៧៥នាក់)មាន៣អាសនៈ និងមានគណបក្សនយោបាយ ចំនួន១៤ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រារព្ធធ្វើទ្បើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៨ នេះ។
មានអង្គការឬសមាគមជាតិចំនួន៩ បានដាក់ភ្នាក់ងារសង្កេតការចំនួន៩៦៧នាក់និងអ្នកសង្គេតការរបស់គណបក្សនយោបាយទាំង១៤មានចំនួន៧២៣នាក់ពេញសិទ្ធនិងបំរុង៥០៩នាក់ ក្នុងនោះមានតែគណបក្សប្រជាជនទេដែលមានភ្នាក់ងារសង្គេតការនៅគ្រប់ការយាល័យបោះឆ្នោតទាំង២៩៨ការិយាល័យ។

ជាការកត់សំគាល់សកម្មភាពដង្ហែក្បួនឃោសនានៅខេត្តព្រះសីហនុ មានតែគណបក្សប្រជាជនដែលលេចធ្លោរជាងគេ បន្ទាប់មក គណបក្សLDP។
កិច្ចការសន្តិសុខក្នុងយុទ្ធនាការនេះមានលក្ខណៈល្អប្រសើរ។
នេះបើយោងតាមមន្ត្រីគជបខេត្ត។

សូមបញ្ជាក់ថាក្នុងអណត្ថិទី៦នេះ សមាជិកគណបក្សប្រជស្រុកព្រៃនប់ ៤១៣៨៩នាក់ អ្នកបានចុះឈ្មោះបោះឆ្នោត៥៧០០០នាក់ក្នុងចំណោម ពលរដ្ឋរបស់ស្រុកសរុប ជាង១៣ម៉ឺននាក់។សំរាប់ខេត្តព្រះសីហនុ ទាំងមូល មានប្រជាជន២២ម៉ឺននាក់ក្នុងនោះសមាជិកគណបក្សប្រជាជនមានចំនួនរហូតដល់៨៣០០០នាក់។