អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងតាមទីតាំងមួយចំនួននៅសង្កាត់លេខ៤ដែលរងការជនលិចខ្លាំងបន្ទាប់ពីមានភ្លៀងមួយមេធំកាលពីម្សិលមិញ

0

ព្រះសីហនុ: នាព្រឹកថ្ងៃសុក្រ៧រោចខែទុយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០3 ខែសីហា ឆ្នាំ 2018 ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវ និងស្ថានភាព តំបន់មួយចំនួននៅចំណុច ម្តុំអូរឈើទាលនៅខាងក្រោយផ្ទះសម្ដេចតេជោ, ផ្លូវអិលវី ផ្លូវអូរ២ ស្ពានអូរមួយ និងអូរប្រាំ ផ្លូវមន្ទីរវប្បធម៏ខេត្តព្រះសីហនុ ជាដើម។

ក្នុងគ្រាចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម យន្ត មីន ក៏បានស្នើឲ្យភមន្ទីរអង្គភាពជំនាញពាក់ពន្ធ័ ធ្វើយ៉ាងណា ចុះត្រួតពិនិត្យតាមមូលដ្ឋាននានា ដើម្បីរកដំណោះស្រាយបន្ទាន់ជូនពលរដ្ឋនិងរកមធ្យោបាយរំដោះទឹកចេញកុំអោយជន់លិចហូរលើផ្លូវនាំអោយខូចផ្លូវ។
ជាដំណោះស្រាយចំពោះមុខនេះ ឯកឧត្តម យន្ត មីន បានអោយក្រុមការងារកាយផ្លូវទឹកបង្ហូរសិនរូចគ្រោងដាក់លូរអោយបានត្រឹមត្រូវនិងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសហការ ដោយនៅខាងមុខគេហដ្ឋានរបស់ប្រជាពលសូមអោយចូលរួមសំអាត ឬធ្វើអនាម័យ ដោយខ្លួនឯងដើម្បីឱ្យទីក្រុងមានសោភ័ណភាព ភស្រស់ស្អាត និងជៀសវាងការដក់ទឹក ធ្វើឱ្យឆាប់ខូចថ្នល់និងកកស្តះលូជាដើម។
ឯកឧត្តម បានបញ្ជាក់ថា៖ កំពុងជម្រុញអោយមន្ទីរជំនាញធ្វើការជួសជុលបន្ទាន់អោយបានល្អប្រសើរឡើងវិញដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទូទៅ។
ទន្ទឹមនេះដែរឯកឧត្តមយន្ត មីន ក៏បានស្នើអោយប្រជាពលរដ្ឋមានការយោគយល់គ្រាដែលក្រុមការងារជំនាញកំពុងជួសជុល។

ជុំវិញបញ្ហាខូចផ្លូវ ស្ទះលូ លោក ណុប ហេង ប្រធានមន្ទីរសាធាណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងដែរថា ផ្លូវនិងក្នុងក្រុងព្រះសីហនុ មួយចំនួន បានរងការខូចខាតជាច្រើនន្លែងផងដែរហើយភាគច្រើនជាផ្លូវចាស់ៗក្នុងលូជាច្រើកន្លែងក៏ត្រូវបានដីហូរចូលស្ទះផ្លូវទឹកផងដែរ ។
តែចំពោះមុខនេះមន្ទីរកំពុងពិនិត្យលទ្ធភាពក្នុងជួសជុល។
សូមបញ្ចក់ថា រដូវវស្សាឆ្នាំនេះនៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ច្រើនខុសពីឆ្នាំមុនៗ។ករណីនេះបានធ្វើអោយហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់និងលូ ក្នុងក្រុងព្រះសីហនុ រងផលប៉ះពាល់ខូចខាតជាដំណំ។
ផលប៉ះពាល់ទាំងនោះរូមមាន៖១.ការជន់លិចភូមិដ្ឋានប្រជាជន ,២.ការហូរច្រោះខូចផ្លូវ ,៣.ទឹកភ្លៀងលាយឡំគ្នាជាមួយទឹកលូរហូរចូលសមុទ្រដែលអាចធ្វើអោយប្រឈមនឹងបរិស្ថានឆ្នេរនិងទឹកសមុទ្រនិងបញ្ហាស្ទះលូ ជាដើម…។ល។
ទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បានបង្ហាញជំហរ ថានឹងខិតខំដោះស្រាយ ស្តារនិងកែលម្អ អោយបានប្រសើរឡើងវិញនៅពេលខាងមុខនេះ៕