រឿងរបស់លោកសុងរ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាយសែន ខេត្តព្រះវិហារត្រូវបានទម្លាយការពិត

0
SHARE

ព្រះវិហារ៖ ក្រោយពីអ្នកសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយតាមបណ្តាអង្គភាព​សារព័ត៌​មាន រួមទាំងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ឋនឹងអាស្រូវរបស់លោក លោកសុងរ៉ុង មេបញ្ជាការស្រុក​ជាយ​សែន ខេត្តព្រះវិហារ  ត្រូវបានលោកសុង រ៉ុង ស្រាយបំភ្លឺពីធាតុពិតគឺជារឿងដែលមានការភាន់ច្រឡំ រួមទាំង ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ យ៉ាងធ្ងន់ធ្ងរ ដល់អង្គរភាព និងគ្រួសារ ។

លោកសុងរ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាយសែន  បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថាទោះបី​ជាមានការចុះផ្សាយ ព្រោងព្រាតយ៉ាងណានោះ ក៏លោកមិនប្រកាន់ខឹង​សម្បាជាមួយនឹងអ្នកសារព័ត៌​មាន​ដែរ​ រួមទាំងអ្នក​បង្ហោះ​តាម បណ្តាញសង្គមហ្វេសបុកនោះឡើយ តែផ្ទុយទៅវិញលោក បានអគុណចំពោះ​អ្នកសារព័ត៌មាន​ទាំង​អស់​​ដែល​មានចុះផ្សាយដែលមានវិជ្ជាជីវៈត្រឹមត្រូវ  និងបានសួរនាំ ពីហេតុការពិតដែល​បណ្តាលឲ្យមាន​ការយល់ ច្រឡំមកលើរូបលោក។

លោកសុងរ៉ុង បានបន្តថា ការពិតលោកពុំមានការពាក់ព័ន្ឋនឹង ការចោទប្រកាន់ថា លោកជាអ្នករត់ការ ដឹក​បទល្មើសឈើ ដែលបណ្តាលឲ្យផ្ទុះឡើងនូវព័ត៌មានមិនពិតនោះឡើយ  តែលោកសុំមិនបញ្ជេញឈ្មោះ​បុគ្គលដែលមានការពាក់ព័ន្ឋឡើយ ដោយសារតែលោកមិនចង់ឲ្យមានរឿងវែងឆ្ងាយ ជះទឹកដាក់គ្នា ទៅវិញទៅមក ដោយមិនចេះចប់នោះទេ សំខាន់គឹលោកសុំតែសេចក្តីសុខ និងអនុវត្តតាមតួនាទី និងភារកិច្ចដែលអង្គភាព បានប្រគល់ជូន និងស្មោះត្រង់ការពារជាតិមាតុភូមិ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។

ជាចុងក្រោយលោក លោកសុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាយសែន បានថ្លែងអំណរគុណ ដល់អ្នកសារព័ត៌មាន ទាំងអស់ដែលបានពុះពារតាមតួនាទី ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ដើម្បី ជួយដល់សង្គមជាតិ ដោយមិនខ្លាចនឿយហត់  ដើម្បីផលប្រយោជន៍ប្រទេសជាតិយើងទាំងអស់គ្នា។

ដោយ ប៊ុន រដ្ឋា

 

 

 

 

SHARE