អភិបាលខេត្តបាត់ដំបងដឹកនាំកម្លាំងកងឯកភាពចុះទប់ទឹកជំនន់ស្ទឹងសង្កែ​​​មិនអោយហូរលិចក្រុងខ្លាំង

0

ខេត្តបាត់ដំបង ទឹកស្ទឹងសង្កែ បានដង្ហក់ឡើងដល់កម្រិត១៣ម៉ែត្រ ដែល​កម្ពស់​នេះ​គឺជា​សញ្ញា​ប្រកាស​អាសន្ន ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្ដម ងួន រតនះ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះបានដឹកនាំកម្លាំងកងឯកភាពចុះពិនិត្យនិងទប់ស្កាត់ការបែកធ្លាយទឹកពីស្ទឹងសង្កែមិនអោយហូរចូលផ្ទះប្រជាពលរដ្ឋ​ខ្លាំង ​។

ជាមួយ​វិធានការទប់ស្កាត់ខាងលើនេះដែរកម្លាំង​ចម្រុះ​បាន​ប្រើប្រាស់​នូវកា​រ៉ុ​ង​ច្រក​ដី​ ដោយលើក​ទប់​នៅតាម​មាត់​ស្ទឹងកន្លែង​ដែលធ្លាប់មានការហូរកាត់នៅពេលទឹកជំនន់ឡើងធំដូចកាលប៉ុន្មានឆ្នាំកន្លងទៅដែលកើតមានត្រង់​ចំណុច​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង​កន្លែង​ដទៃ​ទៀត ដើម្បី​បញ្ចៀស​ទឹក​កុំ​អោយហៀ​រ​ចូល​លិច​ផ្ទះប្រ​ពលរដ្ឋ ​។
ក្នុងឱកាសនេះដែរ ឯកឧត្ដម ងួន រតនះ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ទឹកជំនន់ស្ទឹងសង្កែឆ្នាំនេះមានការឡើងញាប់និងមានសន្ទុះលឿនខ្លាំងរហូត​លិច​ផ្ទះ​ពលរដ្ឋ​ ដែល​សាងសង់​ស្រប​មាត់​ស្ទឹង​ជា​បណ្ដើរ​ៗ​ហើយ ​។ ពេល​នេះ ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ និង​តាមដាន​កា​រវិវឌ្ឍន៍​​នៃ​ជំនន់​ទឹកភ្លៀង​ដងស្ទឹង​សង្កែ​នេះ ​។

ជាមួយ​គ្នា​នេះ ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ត្រូវ​ត្រៀមលក្ខណ​:​ជម្លៀស​កូនចៅ សត្វពាហន​: រួម​ទាំង​សម្ភារ​​ផ្សេង​ៗ​ផង ដើម្បី​ទៅ​កាន់​ទី​ទូល​មាន​សុវត្ថិភាព ​៕