តុលាការខេត្ត​កំពង់ធំ អនុវត្ត​ដីការ​រក្សា​ការពារ​លើ​ផ្ទៃដី​៥២៦៥​ហិច​តា​តាម​ពាក្យបណ្តឹង​អ្នកស្រី ម៉ែន​សោភ័ណ​

0

កំពង់ធំៈ ទំនាស់ដីធ្លីរាំរ៉ៃ រវាងលោកស្រីម៉ែន សោភ័ណ ជាមួយនឹងប្រជាពលរដ្ឋ២ឃុំ គឺឃុំទ្រាល និងឃុំបារាយណ៍ ស្មើរនឹង៩ភូមិ លើផ្ទៃដីចំនួន៥,២៦៥ហិចតា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានលោកស្រីប្តឹងជំទាស់ និងចេញដិការរក្សាការពារ ដោយមិនឲ្យបុគ្គលណា ឈូសឆាយ អាស្រ័យផល និងជួល លក់ រួមទាំងធ្វើសកម្មភាពផ្សេងៗ លើផ្ទៃដីមានទំនាស់ ដែលចេញដិការដោយលោក ហេង ចាន់ស៊ីបូរិន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ អនុវត្តដិការដោយលោក ដួង សារ៉ន ព្រះរាជអាជ្ញារងអមសាលាដំបូង តុលាការ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងសាលាឃុំបារាយណ៍។
សមាសភាពពាក់ព័ន្ឋដែលបានចូលរួមស្តាប់ ក្នុងកិច្ចប្រកាសអនុវត្តដិការរក្សាការពារមានភូមិ មេឃុំ និងអភិបាលរងស្រុកសរុប ៤០នាក់ តាមការស្នើរសុំឲ្យរបស់លោកស្រី ម៉ែន សោភ័ណ ដែលជាម្ចាស់បំណុល បានប្តឹងមិនឲ្យ លោក ឡុញ ស៊ុយ រួមទាំងបុគ្គលផ្សេងៗធ្វើសកម្មភាពលើផ្ទៃដីដែលមានទំនាស់ទាំង ៥,២៦៥ហិចតា លុះត្រាតែមានការចេញសាលក្រមជាស្ថាពរ តែកូនបណ្តឹង និងមេភូមិ មេឃុំអាចមានសិទ្ធិក្នុងការប្តឹងទាមទារ ឲ្យលុបចោល ឬកែសម្រួលដិការរក្សាការពារនេះ ក្នុងនោះមានភូមិឈូក ភូមិនាងល្អ ភូមិត្នោត ភូមិប្រស្នាយ ភូមិ រពាក់ពេន ភូមិ អង្គនាង ភូមិភ្នៅ ភូមិនិងភូមិ ចតុលោក ស្ថិតក្នុងឃុំទ្រាល ជាបណ្តោះអាសន្ន តាមម្ចាស់បំណុលលោកស្រី ម៉ែន សោភ័ណ ដែលមានសិទ្ធិ កាន់កាប់ ប្រើប្រាស់ ។
លោក ខ្ចៅ ប៊ុនហ៊ីម អភិបាលរងស្រុកបារាយណ៍ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់ថា បញ្ហាដីនេះចំនុចខាងលើគឺមានអ្នកគក់ជេ ដើររៀបចំដីឲ្យលោកស្រីម៉ែន សោភ័ណ ក្រោយមកក៏បានធ្វើលិខិតកក់ តំលៃដីក្នុងមួយម្ចាស់១០ភាគរយ ដោយសន្យាចំនួន៣ខែ សន្យាថានឹងសងពួកគាត់ឲ្យគ្រប់ចំនួន តែរហូតមកដល់ពេលនេះ រយះពេលជាង២ឆ្នាំ មកហើយក៏នៅតែលោកស្រីម៉ែន សោភ័ណ មិនបានយកលុយមកសងថ្លៃដីដល់ពួកគាត់ទៀត ទើបពួកគាត់គិតថាដីនេះបានផុតពីការសន្យារបស់លោកស្រី ម៉ែន សោភ័ណ ហើយក៏បានចាត់ចែងឈូសឆាយអាស្រ័យផល ដូចសព្វមួយដង ។
លោក គឹម វាសនា មេធាវីការពារក្តីលោកស្រី ម៉ែន សោភ័ណ បានថ្លែងនៅក្នុងអង្គរប្រជុំថា រឿងរ៉ាវទាំងអស់ ត្រូវតែលើកយកមកដាក់លើតុនិយាយគ្នា ដើម្បីឲ្យជ្រះស្រឡះ តែបើទុកក្រោមតុរឿងមិនចេះនិងចប់ងាយនោះទេ ហើយការចេញដិការរក្សាការពារបណ្តោះអាសន្ន នេះគឺជាការបើកឳកាសឲ្យ កូនបណ្តឹងចូលខ្លួនទៅដោះស្រាយជា មួយនឹងតុលាការនូវអ្វីដែលមានបំណងចង់ទាមទារ ។
លោក ដួង សារ៉ន ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ បានថ្លែងថា ការចេញដិការនេះគឺធ្វើឡើងតាមការទាមទារ របស់ដើមបណ្តឹង ដើម្បីរក្សាដីដែលមានទំនាស់មិនឲ្យមានការឈូសឆាយ ជួល លក់ ឲ្យបុគ្គលណា និងអាស្រ័យផលបណ្តោះអាសន្នតែបងប្អូនអាចទំនាក់ទំនងមកតុលការសុំលុប ឬកែសម្រួល ។
ដោយ ប៊ុន រដ្ឋា

asset (29)asset (25) asset (28) asset (27) asset (26) asset (22) asset (23) asset (24)