ភូមិ​២​នៅ​ស្រុក​មង្គល​បូរី​ទទួល​កូនឈើ​ពី​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​សម្រាប់​ដាំ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ:ភូមិជំទាវនិងភូមិនាងកេតុឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានទទួលកូនឈើក្រដាសនិងអាកាស្យាចំនួន២.០០០ដើមនៅជំហានដំបូងសម្រាប់ដាំនៅតាមផ្លូវថ្មីនិងជាយភូមិដើម្បីលើកកម្ពស់ព្រៃឈើនិងបរិស្ថាន។photo_2016-08-24_18-08-40លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីអោយដឹងក្នុងពីធីដាំនាភូមិជំទាវនាថ្ងៃទី២៤ សីហាថា:ដោយសារសហគមន៍និងអាជ្ញាធរមូលដ្ឋានស្នើសុំបន្ទាប់ពីពួកគេទទួលបានផ្លូវលំថ្មីព៍ទ្ធខាងក្រៅភូមិ ទើបលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានផ្តល់កូនឈើក្រដាសនិងអាកាស្យាជំហានដំបូងនេះចំនួន២.០០០ដើមសម្រាប់ដាំ។
លោករំលឹកពីការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋាន ហើយអំពាវនាវដល់មន្ត្រីនិងមហាជនថា ការអភិរក្សក៏ចាំបាច់ត្រូវធ្វើដូចជាដាំឈើ ដាំដំណាំ សម្អាតសម្រាម អនាម័យនិងកុំបំពុលបរិយាកាស បរិស្ថានជាដើម។ឯកឧត្ដម អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ-តំណាងឯកឧត្ដម អ៊ុង អឿន ជាប្រធានបាននិយាយថា:រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនិង ក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ស្រុក ឃុំ ភូមិនិងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធបាននឹងកំពុងបន្តអភិវឌ្ឍន៍និងដោះស្រាយបញ្ហាឬសំណូមពលរដ្ឋ។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ ក៏ទទួលបានការដឹកនាំនិងយកចិត្តទុកដាក់ពីលោឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រី អ្នកពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍បានធ្វើអោយប្រែប្រួលរីកចម្រើនលើគ្រប់វិស័យគួរអោយមោទន:។
ចំពោះការដាំដើមឈើនេះ លោកបានរំលឹកថា មានក្រវ៉ាត់បៃតង មានដើមឈើ ដាំឈើគឺជាសកម្មភាពស្នេហាជាតិនិងពិភពលោកព្រោះបើអត់វា ក៏អត់ជីវិតមនុស្ស សត្វនិងអ្វីៗទៀតដែរ។
ដាំឈើដើម្បីបរិយាកាស បរិស្ថាន សោភ័ណភាព សម្រស់និងសុខភាព។
លោកក៏ឆ្លៀតផ្តាំផ្ញើអោយពលរដ្ឋត្រៀមទៅចុះឈ្មោះបោះឆ្នោតនិងប្រយ័ត្នចាញ់បោកការឃោសនាចង់ផ្លាស់ប្តូរកម្ពុជាអោយជួបគ្រោះសង្គ្រាមដូចប្រទេសស៊ីរី អីរ៉ាក់ លីប៊ី ជាដើម៕

photo_2016-08-24_18-08-23 photo_2016-08-24_18-08-34 photo_2016-08-24_18-08-31 photo_2016-08-24_18-08-27 photo_2016-08-24_18-08-20 photo_2016-08-24_18-08-17