ការកាប់ទន្ទ្រានដីយកឈើទៅលក់និងបទល្មើសព្រៃឈើនៅខេត្តរតនគិរីចាប់ផ្តើមកំរើកពេញទំហឹងហើយ

0

រតនៈគិរី៖ ការកាប់បំផ្លាញព្រៃឈើនិងរុករានដីព្រៃនៅតែបន្តត្រង់ចំណុចភូមិឡំ ឃុំ ប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរិ កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីប្រមូលនិងដឹកimg_20160924_215718ជញ្ជូនឈើទៅលក់បន្តនៅប្រទេសវៀតណាមតាមច្រករបៀង អូរតាង និងអូរលាវ។
សកម្មភាពនេះត្រូវបានគេស្គាលថាជាឈ្មួញរកឈើដ៏ធំម្នាក់ឈ្មោះច្រឹបព្រមទាំងបក្សពួកឈ្មោះ ថាននិងឈ្មោះសាក់ ហើយក៏មានឈ្មួញជាច្រើននាក់ទៀតដែលរកសុីបទល្មើសឈើក្នុងខេត្តនៅតែបន្តដឹកឥតឈប់ឈរមិនខ្វល់ពីមន្ត្រីជំនាញនិងមន្រ្តីពាក់ព័ន្ឋណាម្នាក់ឡើយ។
ខេត្តរតនគិរីជាខេត្តមួយពោពេញទៅដោយបទល្មើសព្រៃឈើយ៉ាងសកម្មមិនដែលឃើញមន្រ្តីជំនាញឬសមត្ថកិច្ចណាមកទប់ស្កាត់ឬធ្វើកាបង្ក្រាប់នោះទេភាពអសកម្មរបស់មន្រ្តីជំនាញ់ក្នុងខេត្តហាក់មិនយកចិត្តទុកដាក់ពីអនុសាសរបស់សម្តេចតេជោ ហ៑ុន សែនដែលកន្លងមកធ្លាប់បញ្ជាដល់មន្ត្រីក្រោមឳវាទឲ្យទប់ស្កាត់បទល្មើសព្រៃឈើឲ្យខានតែបាន។img_20160924_215731
នេះសបញ្ជាក់ឲ្យឃើញថា ទាំងមន្ត្រីជំនាញ់ក៏ដូចជាថ្នាក់ខេត្តកំពុងបើកដៃឲ្យក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងពេញទំហឹង។ ទាំងនេះ
អាចដាក់កាសង្ស័ថាមានការឃុបឃិតសុីសំណូកសូកប៉ាន់គ្នាជាប្រពន្ធ័ទើបបទល្មើសខេត្តមួយនេះចេះតែបន្តសកម្មភាពដោយចេញមុខនិងមិនខ្លាចញញើតច្បាប់បន្តិសោះឡើយ។

img_20160924_215712

img_20160924_215727