0

ភ្នំពេញ៖ រោងកាហ្វេដែលមានតុមូល3ទៅ4តុ ហើយបានបើកល្បែងសុីសងប្រជល់មាន់តាមonline និងមានមនុស្សចូលទៅលេងជាច្រើន រួមទាំងហ៊ោកញ្ច្រាវលឺៗ បានរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដែលស្ថិតនៅជាប់ភោជនីដ្ឋានមួយដែលមានយីហោឈ្មោះ ” លី សុជាតិ ” តាមបណ្ដោយផ្លូវបេតុក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ល្បែងសុីសងភ្នាល់ប្រជល់មាន់តាមប្រព័ន្ធonline ដែលមានអ្នកញៀនល្បែងសុីសងជាច្រើននាក់ចូលទៅលេងជារៀងរាល់ថ្ងៃនិងហ៊ោរកញ្ជៀវយ៉ាងសប្បាយផងដែរ ដែលបង្កផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងនោះ។
. ពាក់ព័ន្ធនឹងករណីនេះដែរលោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ហាក់ដូចជាមិនអើពើរនិងមានចំណាត់ការទៅលើកន្លែងដែលបើកលេងល្បែងសុីសងទាំងនេះ ដែលជាហេតុបង្កអោយមានបទល្មើសកើតឡើងជាញឹកញាប់នៅក្នុងមូលដ្ឋានដូចជាឆក់ ប្លន់ គាស់ផ្ទះប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗជាច្រើនទៀត ឬមួយក៏បានលាភសការះខ្លះៗពីម្ចាស់ទីតាំងខាងលើទើបបណ្ដែតបណ្ដោយអោយមានកន្លែងលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេញបែបនេះ។
នៅរសៀលម៉ោង១និង៣៧នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍អប្សរាយើងខ្ញុំមិនអាចបានទាក់ទងតាមលេខទូរស័ព្ធទៅលោក ម៉ៅ សាវឿន ដែលជាងនាយប៉ុស្ដិ៍ននគរបាលស្ទឹងមានជ័យដែរ តែលោកមិនលើក ។
ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងប្រជល់មាន់ខាងលើ បានសូមណូព័រដល់លោក តេង សុីណូ ដែលជាអធិការនគរបាលខណ្ឌមានជ័យ ជួយមានវិធានការចំពោះល្បែងសុីសងខាងលើនេះផង ព្រោះមន្ត្រីថ្នាក់ក្រោមដូចជាមិនសូវខ្វល់ពីបញ្ហាទាំងនេះឡើយ ៕