​ប្រធាន​ក្រុម​ក្លិប​មេឃ​ខៀវ Manchester City កីឡាករ Vincent Kompany

0

បាន​អះអាងថា សម្រាប់​ការប្រកួត Champions League ជាមួយ Bayern Munich នៅ​យប់​នេះ​គឺ​មិនអាច​ទាយ​ទុក​មុន​បានឡើយ ​ក្លិប Man Cityនឹងត្រូវ​ជួប​ជាមួយ​ម្ចាស់​ជើងឯក Champions League ៥​សម័យ​នៅ​ទឹកដី Allianz Arena នៅ​យប់​ថ្ងៃ​ពុធ​នេះហើយ​ការប្រកួត​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំនួប​ធំ​បំផុត​សម្រាប់​វគ្គ group stage ។​ ​

ថ្វីបើ Man City ធ្លាប់​ប្រកួត​ចាញ់ Bayern Munich ៣-២ នៅក្រៅ​ផ្ទះ​កាលពី​រដូវ​កាល​មុន​ក៏ដោយ ប៉ុន្តែ Kompany បាន​អះអាងថា ការប្រកួត​នៅ​យប់​នេះ​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹកស្មាន​មិន​ដល់ ។​ ​ខ្សែការពារ​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ថា “​វា​ពិបាក​នឹង​ទស្សន៍ទាយ​ទុក​មុន​ថា​នឹងមាន​អ្វី កើតឡើង​ប៉ុន្តែ​ក្រុម​របស់​យើង​ខ្លាំង​ជាង​មុន​ហើយ​អាច​ឈ្នះ Bayern Munich បាន​” ។​

​គួរ​បញ្ជាក់ថា Man City នឹងត្រូវ​ធ្វើការ​ប្រកួត​ជាមួយ Bayern Munich ក្រោយពេល​ពួកគេ​ប្រកួត ២-២ ជាមួយ Arsenal ក្នុង​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍ ៕ ដោយផន សុខជាតិ