​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្រវឹងធ្លាក់ភ្នែក​បណ្តាល​ឲ្យ​ដូ​ល​រងរបួស​ម្នាក់ឯង

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារតែ​ស្រវឹងស្រា​ធ្លាក់​ភ្នែក បាន​ជិះ​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​ដួល​ខ្លួនឯង​រងរបួស​ស្រា​លហើយ​មួយសន្ទុះ​ក្រោយមក​បាន​លើក​ម៉ូតូ​ជិះ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង ២​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ ទី​០៣ មិថុនា ២០១៤ នៅ​ទល់មុខ​ភោជនីយដ្ឋាន​សប្បាយ​ជួប​មិត្ត តាមផ្លូវ​១៩៨៦ ស្ថិតនៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​ ​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​មួយ គ្រឿង ក្នុងស្ថានភាព​ស្រវឹង​

ជោគជាំ តាមផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុចកើតហេតុ​បាន​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​និង​អ្នកកាសែត​មកដល់ បុរស​នោះ​ក៏​លើក​ម៉ូតូ​បន្តដំណើរ​ទៅមុខទៀត ៕Image1 Image2