​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​គៀ​ម៉ូតូ​Today បណ្ដាលអោយ​បុរស​ដួលសន្លប់​ជិត​១០​នាទី​រងរបួស​ស្រាល​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ស្រាល​ខណៈដែល​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា today ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ា​កបាន​បើក​មក​ស្របគ្នា​ពីក្រោយ​បាន​បើក​គៀ​ម៉ូតូ​ជន​រង​គ្រឿង បណ្ដាលអោយ​ដួល​បោក​ផ្ទប់​និង​ថ្នល់​សន្លប់​ជិត​១០​នាទី ហើយ​រថយន្ត​បង្ក​បន្ទាប់ពី​

បង្កហេតុ ក៏បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​២​និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០១៤ ត្រង់ចំណុច​ក្បែរ សាកល​វិ​ទ្យ​ល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​សាលា​ច្បាប់​) ស្ថិតក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​ ​

បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ឃើញថា អ្នកបើកបរ​គ្រាន់តែ​រងរបួស​ស្រាល ហើយ​ជនរងគ្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​សុខ​ជិះ​ម៉ូតូ​បន្ត ដំណើរ​ទៅផ្ទះ​និង​យក​ម៉ូតូ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​មិន​រំខាន​សមត្ថកិច្ច​៕Image2 Image3 Image1