អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើរសមាជិកគណៈកម្មាធិការសាខាក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុង អញ្ជើញចូលរួមបុណ្យសពលោកយាយ កៅ ឆិល អាយុ ៨៣ ឆ្នាំ

0

ខេត្តកែប៖ ព្រឹកថ្ងៃទី០៧ ខែវិច្ឆឹកា ឆ្នាំ២០១៦ ឯកឧត្តម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមដំណើសមាជិកគណៈកម្មាធិការសាខាក្រហមខេត្ត អនុសាខាកាកបាទក្រហមក្រុង អញ្ជើញចូលរួមបុណ្យសពphoto_2016-11-08_11-14-13លោកយាយ កៅ ឆិល អាយុ ៨៣ ឆ្នាំ ដែលបានទទូលមរណៈភាពកាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆឹកា ឆ្នាំ ២០១៦ ដោយរោគគាពាធ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុង ក្រុងកែប នឹងបាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានគ្រឿងឧបភោគ បរិភោគ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ២កេះ ទឹកត្រី ២យួរ មី០២កេស ត្រីខកំប៉ុង២ យួរ នឹងថវិកា៨៥៥ ០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណី ឯកឧត្ដម កែន សត្ថា តែងចុះជួបសួរសុខទុក្ខនឹងស្វែងយល់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជានិច្ចទោះកាលៈទេសៈណាក៍ដោយ នេះជាការចង់បានរបស់ប្រជាពលរដ្ឋ ហើយក៍ជាភារៈកិច្ចរបស់ថ្នាក់ដឹកនាំខេត្តដែរ៕

photo_2016-11-08_11-14-05 photo_2016-11-08_11-14-00 photo_2016-11-08_11-14-39