សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនាំយកអំណោយនិងថវិកាជូនដល់លោកយាយរងគ្រោះភ្លើងឆេះផ្ទះ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ ៖ លោកយាយជរាដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ត្រូវបានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនាំយកអំណោយនិងថវិកា លោកជំទាវគិត្តិព្រិត្តបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ទីតាំងលំនៅដ្ឋាន ក្នុងភូមិគាប សង្កត់ទឹកphoto_2016-11-08_12-53-26ថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ខែវិច្ចិកា ឆ្នាំ២០១៦។
លោក លី សារី លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារសាខាកាកបាទក្រហមខេត្តចូលរួម លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកយាយដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់ឈានចូលថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៦ មានឈ្មោះ ហឿង សួរ អាយុ៧៤ឆ្នាំ ហើយអំណោយដែលត្រូវចែកជូនរួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារ៉ុង ក្រមា ប៉ាតង់ និងថវិកាមួយចំនួន។ដោយឡែកផ្ទះដែលត្រូវភ្លើងឆេះ ជាផ្ទះឈើប្រកស័ង្កសី មានទំហំ ៦ម៉ែត្របួនជ្រុង ត្រូវរការឆាបឆេះទាំងស្រុង រួមនឹងសំភារៈទាំងអស់ក្នុងផ្ទះ ។photo_2016-11-08_12-53-15
លោកបានចូលរួមសោកស្តាយ ចំពោះលោកយាយ ដែលបានទទួលរងគ្រោះដោយសារ ភ្លើងឆេះផ្ទះខាតបង់ទ្រព្យសម្បាត្តិ ហើយចៅស្រីដែលជិតហើយនោះបានផ្ដាច់ពាក្យតែ ត្រេកអរផងដែរ ដែលលោកយាយបានរួចផុតពីគ្រោះថ្នាក់ភ្លើងឆេះនេះដោយសារការជួយសង្គ្រោះពីកូនៗ ៕

photo_2016-11-08_12-53-01 photo_2016-11-08_12-53-34

photo_2016-11-08_12-52-54