Radamel Falcao បាត់បង់​ឱកាស​លេង World Cup

0

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូ​ឡុំ​ប៊ី​កីឡាករ Radamel Falcao នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត World Cup នៅ​ខែ​នេះ បន្ទាប់ពី​រូបគេ​មិន​ជាប់​ឈ្មោះ​ក្នុងចំណោម​កីឡាករ​ទាំង​២៣​នាក់​របស់លោក Jose Pekerman ។​ Falcao គឺ​ត្រូវ​ខកខាន​មិនបាន​ចូល​លេង​ចាប់តាំងពី​ខែមករា​មកម្ល៉េះ​ដោយសារ​របួស​សរសៃរ​ពួរ​ជង្គង់​ហើយ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្លិប AS Monaco មួយ​នេះ​នឹងមិន​អាចជា​សះស្បើយ​ទាន់ពេល​សម្រាប់​ការធ្វើដំណើរ ទៅ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ខែ​នេះ​នោះទេ ។​ ​

កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ចំនួន​១៣​លើក​បាន​ជួយ​ឲ្យ​ប្រទេស របស់ខ្លួន​ឡើងទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​នៅ​រដូវក្តៅ​នេះ ។​ ​គួរ​បញ្ជាក់ថា កូ​ឡុំ​ប៊ី​នឹងត្រូវ​ប្រកួត​ដំបូង​ជាមួយ​ប្រទេស​ក្រិ​កនៅ​ថ្ងៃទី​១៤​ខែមិថុនា មុនពេល​ជួប​ជាមួយ​កូ​ឌី​វ័រ និង​ប្រទេស​ជប៉ុន ៕ ​Image2