អតីតយុទ្ធជន៥០០នាក់ចំនួន២ស្រុកជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម

0

កំពង់ធំៈ អតីតយុទ្ធជន៥០០នាក់រស់នៅក្នុងក្រុងស្ទឹងសែន និងមកពីស្រុកប្រាសាទបាល្ល័ង្គ ត្រូវបានយកចិត្តទុកដាក់ និងពីសំណាក់ភាព ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃសាមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញសំណេះសំណាលនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។photo_2016-11-10_15-43-04
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ គោលការណ៍នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើឲ្យការងារសមគមអតីតយុទ្ធជនកម្ពុជា គ្រប់មូលដ្ឋាន និងទូទាំងប្រទេសមានភាពរស់រវើក ជាពិសេសនៅក្នុងខេត្តកំពង់ធំ មានសកម្មភាពកម្រើកគួរអោយកត់សម្គាល់ និងយកចិត្តទុកដាក់បីបញ្ហាសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍អគ្គលេខាធិការឯកឧត្តមមេបញ្ជាការយោធាភូមិភាគទី៤ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ។
អតីតយុទ្ធជនកម្ពុជាចំនួន៥០០នាក់ មកពីស្រុកប្រាសាទបាល្ល័ង និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចូលរួមក្នុងពិធីសំណេះសំណាល នៅរសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃសាមាគមអតីតយុទ្ធជន និងឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ ។photo_2016-11-10_15-42-59
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍ ពាំនាំនូវសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ញើរជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដើម្បីពាំនាំជូនដល់លោក ឪពុក អ្នកម្តាយ មិត្តភ័ក្កប្រពន្ឋកូន ពីការយកចិត្តទុកដាក់ព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់បងប្អូន ឯកឧត្តម បានបញ្ជាក់ថា សមាគមនេះ គឺមិនមែនជាអង្គការក្រៅរដ្ឋាភិបាលនោះទេ គឺជាសមាគមអតីតយុទ្ធជនកម្ពុជា កើតចេញមកពីកំលាំងប្រដាប់អាវុធ មានន័យថាកម្លាំងប្រដាប់អាវុធគ្រប់ភាគីនយោបាយពីមុនមក ក្លាយទៅជា កងទ័ពជាតិ បានច្របាច់បញ្ជូលគ្នា បងប្អូនខ្លះនិងត្រូវចូលនិវត្តន៍ អ្នកខ្លះពិការ អ្នកខ្លះក៏ត្រូវរបួស បាត់បង់សមត្ថភាពពលកម្ម បានទៅរស់នៅជាប្រជាជន ក្រោមការគ្រប់គ្រង់របស់ក្រសួងសង្គមកិច្ច។photo_2016-11-10_15-42-54
ឯកឧត្តម បានផ្តាំផ្ញើរ ប៉ុស្តិ៍រដ្ឋបាល ចុះជួបស្រង់ឈ្មោះអតីតយុទ្ធជន តាមមូលដ្ឋាន ដោយមើលពីសុខទុក្ខ សុខភាព ការស់នៅ ផ្ទះសំបែង និងជីវភាព ដើម្បីឲ្យគណៈកម្មាធិការសម្រេចដោះស្រាយគោលនយោបាយជូន ជាពិសេសអ្នកដែល ខ្វះផ្ទះសំបែង ដីធ្លីសម្រាប់ប្រកបមុខរបរ ដោយសមាគមអតីតយុទ្ធជនមានគម្រោងនិងចែកដីលំនៅដ្ឋានជូន គ្រួសារណាដែលមានដីធ្លីហើយស្ម័គ្រទៅរស់នៅ ទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៃឳកាសនោះបានផ្តល់ថវិកាជូនដល់អតីតយុទ្ធជនចំនួន៥០០នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល។
ដោយ ប៊ុន រដ្ឋាphoto_2016-11-10_15-42-57