លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពាំនាំយកអាវ​រងារចំនួន៥៣១២អាវ​​ជំនួសសម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន​

0

កំពង់ស្ពឺ៖ អាវរងារចំនួន៥៣១២អាវ បានចែកជូនដល់កងកម្លាំងទាំងបី នៅទីបញ្ជាការយោធភូមិភាគទី៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកងកម្លាំងចូលរួមសរុបជាង ៦០០នាក់img_20161112_221627មកពីគ្រប់ខេត្តទាំង ០៦ចំណុៈភូមិភាគទាំងអស់ ។ ពិធីចែកអាវរងានេៈធ្វើឡើងព្រឹកថ្ងៃទី ១២ ខែវិច្ចិកា ឆ្នាំ២០១៦ក្រោមអធិបតីភាពលោក
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំចុះ និង ជាមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភារវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

img_20161112_221552

នាឱកាសនោះ លោកឧត្តមសេនីយ៏ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣បានលើកឡើងថា ថ្ងៃនេៈកងកម្លាំងទាំងអស់ចំណុៈភូមិភាគទី៣ មានកិត្តិយសដែលលោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានអញ្ជើញមកជួបសំណេៈសំណាលនិងនិងចែកជូននៅអាវរងារដល់កងកម្លាំងផងដែរ ។លោកមេបញ្ជការភូមិភាគបន្តថា ការផ្តល់ភាពកក់ក្តៅដល់កងកម្លាំងនេៈបានបង្ហាញថាថ្នាក់ដឹកនាំពិតជាបានយកចិត្តទុកដាកជាខ្លាំងដល់កម្លាំងដែលកំពង់បំរើជាតិមាតុភូមិនៃយើង ។img_20161112_221601
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
មានប្រសាសន៍នាំយកបណ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែមិនភ្លេចទេនូវគុណបំណាច់ របស់យុទ្ធជន និងបងប្អូនអតីតយុទ្ធជនយើង ព្រមទាំងក្រុមគ្រួសារ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតិភូមិ និងប្រជាជន ដូច្នេះសម្តេចតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធយើង គ្រប់ស្ថាប័នគ្រប់អង្គភាព។
លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍លើកឡើងថា÷ ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ យើងត្រូវរក្សាឱ្យបាននូវបទបញ្ជារផ្ទៃក្នុងរបស់អង្គភាព ត្រូវចេះសាមគ្គីគ្នា ហើយប្រសិនបើមានបញ្ហាអសកម្មណាមួយ កើតឡើងនៅក្នុងអង្គភាព ។ រឿងយកមកបង្ហោះក្នុងបណ្តាញសង្គមមិនត្រូវមួយចំនួនមិនការពិតកន្លងមកគឺរឿងបំភ្លៃ កម្លាំងត្រូវខិតខំរក្សាសន្តិសុខសុវត្ថិភាព ទំនាក់ទំនងគ្របបណ្តាអង្គភាពនានាឱ្យល្អប្រសើ។
បន្ទាប់ពីសំណេះសំណាលរួចចែកអាវរងារ ជូនដល់កងកម្លាំង មានចំនួន ៦០០នាក់ មកពី០៦អង្គភាពចំណុៈភូមិភាគជានិមិត្តរូប ៕

img_20161112_221610

img_20161112_221619

img_20161112_221647