អុញបែកធ្លាយរឿងគយចល័តប៉ាក់ខ្លង ចាប់ទូកដឹកឈើ ក្រញូង១គ្រឿង មកលាក់ទុក៣-៤ថ្ងៃហើយ អត់ធ្វើរបាយការណ៍ ហើយហាមអ្នកកាសែតមិនអោយចូលថត

0

កោះកុង៖កាលពីថ្ងៃទី១២ វិច្ឆិការឆ្នាំ២០១៦ បែកធ្លាយរឿងគយចល័តប៉ាក់ខ្លង ចាប់ទូកដឹកឈើ ក្រញូង១គ្រឿង មកលាក់ទុក៣-៤ថ្ងៃហើយ អត់ធ្វើរបាយការណ៍ ហើយហាមimg_20161113_173919អ្នកកាសែតមិនអោយចូលថតទៀតសូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៦ សមត្ថកិច្ចគយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលប្រចាំការនៅជាមួយគយខេត្តកោះកុង ស្នាក់ការ ប៉ាក់ខ្លង ស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ប្រភពពីសមត្តកិច្ចប៉ូលីល ប្រចាំនៅខេត្តកោះកុង ដែលស្ថិតនៅដំបន់នោះ បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចគយ ចាប់បានទូកដឹកក្រញូងខាងលើរួចហើយ ក៏បានអូសយកទូកល្មើស ទៅរក្សាទុកខាងក្រោយស្នាក់ការ របស់ខ្លួន ហើយបានរើ យកឈើក្រញូង ទៅលាក់ទុកនៅក្នុងស្នាក់ការរបស់ខ្លួន ដោយមិនបាន សហការជាមួយសមត្ថកិច្ចណាទាំងអស់។

ប្រភពខាងលើបន្តរ ថា ឈើក្រញូងខាងលើមានទម្ងន់ 4តោន ជារបស់មន្ត្រីយោធា ម្នាក់ ដែលត្រូវបាន គេស្គាល់ឈ្មោះយ៉ាងច្បាស់ ហើយធ្លាប់ប្រកបរបរនេះ ជាយូរឆ្នាំមកហើយ។

ប្រភពដដែលបន្តថា ជារឿយៗមន្ត្រីយោធា រកសុីដឹកឈើក្រញូង ចេញទៅវៀតណាម តែងតែបង់លុយអោយជាប្រចាំ ទៅសមត្ថកិច្ចគយចល័តខាងលើ តែលើកនេះមិនដឹងថា សំណែន តិចពេកហើយក៏មិនដឹង ទើបឈានដល់ការចាប់រិបអូសយកមក បែបនេះ។

សារព៌ត៏មាន បានទាក់ទងតាមទូរស័ព្វទៅលោកសួស ណុច ជាមន្ត្រីគយចល័តទទួលបន្ទុក នៅស្នាក់ការ ប៉ាក់ខ្លង ដែរក៏ប៉ុន្តែមិនមាននាក់លើទូរសព្វ័ ។img_20161113_173916

ប្រភព ដដែលបានបញ្ជាក់ ថា ហេតុដែលមន្ត្រីគយចល័តមិនព្រម ធ្វើរបាយការណ៍ជូនថ្នាក់លើ និងរារាំងមិនអោយអ្នកការសែតនិង ទូរទស្ស ន៍ ចូលថត គឺដោយសារតែមន្ត្រីយោធាជាម្ចាស់ឈើ កុំពុងរកវិធី យកឈើប្រភេទផ្សេងមកដាក់ជុំនួស ហើយយកឈើក្រញូងចេញទៅវិញ តាមប្រភពជាច្រើននិយាយថា តំលៃនៃការសុំដោះដូរ ឈើឡើងដល់ជាង2មឺុនដុល្លាហើយ រួមទាំងសំបកទូកផង។
ហើយនៅថ្ងៃទី13វេលាម៉ោង០3.30នាទីល្ងាច នេះដែលក៏ឃើញមន្ត្រីតុលាការសាលាដំបូងលោក ប៊ូ ប៊ុនហាងនិងលោកឈិន ឡុង នៅទីនោះដែរក៏ប៉ុន្តែនៅតែមានការរារាំងមិនអោយសារព៌ត៏មានចូរថតពីសំណាក់PMការពារនៅទីនោះ៕

img_20161113_173913

img_20161113_173916

img_20161113_173919