ឯ.ឧ​ចាន់-ចេស្ដា​អភិបាល ​ ខេត្ត​ អញ្ជើញ​ អធិបតី​ ក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអាគារសិក្សា ក្នុងឃុំស្នាយអញ្ជឹត ស្រុកជុំគិរី

0

ខេត្តកំពត៖ អាគារសិក្សា ចំនួន០២ខ្នង ស្មើ១០បន្ទប់ ស្ថិតនៅ សាលាបឋមសិក្សាព្រៃឃ្ជាយ និងសាលាបឋមសិក្សាតាភុល នៅក្នុងឃុំស្នាយអញ្ជិត ស្រុកជុំគីរីខេត្តកំពត ជាimg_20161113_175114អំណោយរបស់អង្គការ ENPUkU FRIENDSHIP Assciation របស់ប្រទេសជប៉ុន។ ត្រូវបានធ្វើ ពិធីសម្ពោធ ដាក់ឲ្យដំណើរការប្រើប្រាស់ ជាផ្លូវការ ក្រោមវត្តមានជាអធិបតីឯកឧត្ដមចាន់-ចេស្ដាអភិបាលនៃគណៈភិបាលខេត្ត រួមនិងសប្បុរសជនម្ចាស់អំណោយ នៅព្រឹកថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ ឯកឧត្ដមចាន់-ចេស្ដាអភិបាលនៃគណៈភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណនិងកោតសរសើរ ចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុនដែលតែងតែបានជួយដល់ប្រជាជននិងរាជរដ្ឋភិបាលកម្ពុជាក្នុងកិច្ចដំណើរការស្ដា និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ដែលត្រូវរងទុក្ខ និងបំផ្លិចបំផ្លាញដោយសារសង្គ្រាបជាច្រើនទស្សវត្យកន្លងមក ។img_20161113_175151
ឯកឧត្ដមចាន់-ចេស្ដាក៏បានថ្លែងអំណរគុណផងដែចំពោះ អង្គការ ENPUkU FRIENDSHIP Assciation និងបានចាត់ទុកសមិទ្ធផល អគារសិក្សាថ្មីដែលបានធ្វើពិធីសម្ពោធនាពេលនេះពិតជាបាន ឆ្លើយតបចាំបាច់ទៅនិងតម្រូវការរបស់កូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងបាន រួមចំណែក លើកកម្ពស់ និងអភិវឌ្ឍន៍ វិស័យធនធានមនុស្សនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដែលសម្ដេចតេជោតែងតែបានចាត់វិស័យអប់រំ ជាអាទិភាពស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន ឆាប់រហ័ស។img_20161113_175247
ជាមួយនិងឱកាសនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញផ្ដាំផ្ញើដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ដែលនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតថ្មី ត្រូវទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នាព្រោះ(គ.ជ.ប)ត្រូវបានផុតកំណត់សកម្មភាពចុះឈ្មោះនៅត្រឹមថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៦នេះ។ ហើយបើអាក់ខានមិនបានទៅចុះឈ្មោះទេ ហាក់បីដូចជាការដកសិទ្ធខ្លួនឯង មិនបានបោះឆ្នោតជ្រើសរើសតំណាងអ្នកដឹកនាំខ្លួនឯងឡើយ។img_20161113_175211 ឯកឧត្ដម អភិបាលខេត្តក៏បានផ្ដាំផ្ញើផងដែរដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ត្រូវបន្តរួមសាមគ្គីសហការគ្នាឲ្យបានល្អដើម្បីអភិវឌ្ឍន៍ និងថែរក្សា សមិទ្ធផល នៅក្នុងមូលដ្ឋាន ឲ្យបានគង់វង្សរីកចម្រើនបន្ថែមទៀត។ ហើយ ត្រូវចូលរួមការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ក្នុងមូលដ្ឋានឲ្យបានល្អ ពិសេសត្រូវចូលរួមថែរក្សាតម្លៃ នៃសុខសន្តិភាពឲ្យបានដាច់ខាតដែលជាស្នូលនៃមូលដ្ឋានគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។img_20161113_175219
តមក ឯកឧត្ដមចាន់-ចេស្ដាអភិបាលខេត្តក៏បាន ជូនលិខិតសរសើរដល់ម្ចាស់អំណោយ និងកាត់ខ្សែបូរជានិមិត្តរូបដាក់ឲ្យប្រើប្រាស់ នូវអគារសិក្សានេះតទៅផងដែរ។

img_20161113_175159

img_20161113_175230img_20161113_175125