​អា​ជ្ញា​ធ​រ​ខេត្ត​សៀម​រាបបាន​ទ​ទួល​ភ្ញៀវ​ទេស​ចរ​ណ៍​​ជាតិ និង​អន្តរ​ជាតិ ដែល​​មក​លេង​​កំ​សាន្ត​ចំនួន​​ប្រមាណ​១១ម៉ឺននាក់​​រយៈពេល​៣​ថ្ងៃ​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

0

សៀមរាប៖ លោកលី សំរិទ្ធអភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោកមានប្រសាសន៍ នៅមុនពេលចាប់ផ្ដើមការប្រណាំងទូកផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃច័ន្ទទី១៤20161114_112323ខែវិច្ឆិកាថារយៈ៣ថ្ងៃ នៃបុណ្យអុំទូកនេះ លោកសង្កេតឃើញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសំរុកចូលមកទីរួមខេត្តសៀមរាបយ៉ាងច្រើន។
លោក លី សំរិទ្ធ បន្តថាតាមតួលេខ ដែលសរុប១ថ្ងៃមុននិង២ថ្ងៃនៃពិធីបុណ្យអុំទូកគឺមានភ្ញៀវទេសចរណ៍បរទេសប្រមាណ៣ម៉ឺននាក់ និងភ្ញៀវទេសចរណ៍ជាតិប្រមាណ៨ម៉ឺននាក់ បានមកកំសាន្តនៅខេត្តសៀមរាប។ លោក លី សំរិទ្ធយល់ថាភាពពិសេសដែល ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឱ្យមកទស្សនាខេត្តសៀមរាបពេលនេះ ដោយសារព្រឹត្តិការណ៍បុណ្យផងនិងប្រាសាទបុរាណ ដែលធ្វើឱ្យមានភាពល្បីល្បាញផង។20161114_181903
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកំសាន្ត ក្នុងថ្ងៃបុណ្យអុំទូកឆ្នាំនេះ គឺកើនឡើងប្រមាណ៣១% បើប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូក កាលពីឆ្នាំ២០១៥។
លោក ង៉ូវ សេងកាក់ សំគាល់ឃើញថាចំនួនភ្ញៀវទេសចរណ៍បរទេសដែលចូលមកខេត្តសៀមរាប រយៈពេល៣ថ្ងៃជាប់គ្នា គឺមានចំនួនពី៧០០០ទៅ៨០០០នាក់ក្នុង១ថ្ងៃៗ។ មូលហេតុដែលចំនួនភ្ញៀវបរទេសកើនឡើងនេះ ដោយសារតែ ទីភ្នាក់ងារទេសចរណ៍ខ្លះបានលក់កញ្ចប់ទេសចរណ៍ភ្ជាប់គ្នាជាមួយនឹងពិធីបុណ្យអុំទូកនេះហើយម្យ៉ាងទៀតវាក៏ដល់រដូវ ដែលភ្ញៀវទេសចរណ៍បរទេសកើនឡើងដែរ។20161114_115007-1
អាជ្ញាធរខេត្តសៀមរាប ឱ្យដឹងថា ដោយសារតែចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ១១ម៉ឺននាក់ កំពុងមកលេងកំសាន្ត ពិធីបុណ្យអុំទូក បានរៀបចំកម្លាំងសន្តិសុខរហូតដល់ទៅជាង៥ពាន់នាក់ ដើម្បីការពារនិងធានាសន្ដិសុខខ្ពស់ ដល់ភ្ញៀវទេសចរណ៍ទាំងអស់។ កម្លាំងសន្តិសុខ ទាំងនោះមានប៉ូលីស កងរាជអាវុធហត្ថ ទាហាន ព្រមទាំងប្រជាការពារផង បានដាក់ពង្រាយ នៅតាមដងផ្លូវក្នុងទីក្រុងសៀមរាប៕

20161113_125142

20161113_145248

20161114_174632

20161114_174919ខេង ឧត្តម