VIDEO ឧត្តមសេនីយ៍ត្រី សោម ស៊ុន ផ្តល់អាវរងារជូនដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអំណោយសម្តេចតេជោ

0

កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់និងគិតគូរ ចំពោះកងកម្លាំងរបស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពីការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបស័គ្គរបស់កងកម្លាំងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាការឆ្លើយតបនូវផលលំបាកនារដូវរំហើយនេះ ទើបបាននាំយកអាវរងាមកផ្តល់ជូនកងកម្លាំងក្នុងរដូវរងារខាងមុខនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ ដោយយល់ឃើញថា កងកម្លាំងដែលកំពុងតែ ប្រតិបត្តិការនៅតាម មូលដ្ឋាន វរសេនាតូចលេខ១ វរសេនាតូចលេខ២ និងផ្នែកសឹករងស្រុកក្រុងកំពុងតែត្រូវការអាវរងារដោយសារតែរដូវរំហើយបានឈានមកដល់ ទើបធ្វើការបំពាក់អាវរងារជូននាយទាហាន នាយទាហានរង និងពលទាហានចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៤៨៨នាក់ក្នុងម្នាក់ទទួលបានអាវមួយ ដែលជាអំណោយថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
ពិធីបំពាក់អាវរងារជូនដល់កងកម្លាំងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឳកាសនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន គោរពជូនពរ និងថ្លែងអំណរគុណសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិត និងបុត្រា បុត្រី ចៅប្រុស ស្រី សូមជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដោយ ប៊ុន រដ្ឋា

15134726_1789619377974394_674012880083339782_n 15078910_1789619304641068_7190606310173172432_n-1 15056425_1789619624641036_8893181640661188747_n 15036645_1789619547974377_6604612451360145101_n 15027718_1789619411307724_8200582869453898397_n-1