គ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ រំលោភសេពសន្ថវ:សិស្សថ្នាក់ទី៣សំរេច៤ដងជាប់ខ្នោៈសមត្ថកិច្ច

0

កំពង់ធំៈមានការភ្ញាក់ផ្អើលមួយ បានកក្រើកខេត្តកំពង់ធំ ដោយសារតែគ្រូបង្រៀនឆីសិស្សថ្នាក់ទី២ មិនគ្រប់អាយុ ដោយការលួងលោម ហើយសេពសន្ថវ:ទៅលើ អនីតិជនបានសំរេច៤ដង ចុងក្រោយបែកការណ៍ ត្រូវបានម្តាយខាងស្រី ប្តឹងចាប់ដាក់ខ្នោះ តាមបញ្ជាព្រះរាជអាជ្ញាខេត្តកំពង់ធំ ។

លោក អិត សុធា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនគ្រូបង្រៀនវិទ្យាល័យហ៊ុនសែនបល្ល័ង្គ ម្នាក់ពីបទលួងលោមរំលោភសេពសន្ថវអនីតិជន:សិស្សថ្នាក់ទី៣ តាមពាក្យបណ្តឹងរបស់ម្តាយខាងស្រី ក្រោយពីទទួលបណ្ដឹងពីម្ដាយជនរងគ្រោៈកាលពីរសៀលថ្ងៃទី១៥ខែ វិច្ចិការ ឆ្នាំ២០១៦។
សមត្ថិកិច្ចបានអោយដឹងថានៅពេលឪពុកម្ដាយក្មេងរងគ្រោៈចេញទៅធ្វើការសំណង់ឯ ម្ដាយចេញទៅលក់ដូររកស៊ីតិចតួចដើម្បីចិញ្ចឹមកូនៗក្នុងជីវភាពក្រីក្ររ ជនល្មើសបានឆ្លៀតឱកាសលួងលោម ដោយអោយលុយកាក់៥០០០រៀល ជូនអោយ ជូនមិនអោយហើយក៏ចាប់រំលោភក្មេងបានសំរេចរហូត៤ដងគឺថ្ងៃទី៧ ,៨ ,៩,និងថ្ងៃទី ១១ខែវិច្ចិការ ឆ្នាំ២០១៦ ក្រោយមកបានដឹងដល់ម្ដាយ ក៏ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចតែម្ដង។
ម្តាយជនរងគ្រោះឈ្មោះ សន ស៊ីលី អាយុ ៤១ ឆ្នាំ រស់នៅ ក្រុងស្ទឹងសែន កាលពីថ្ងៃទី១៥ខែវិច្ចិកាឆ្នាំ២០១៦បានអោយដឹងថាមានអំពើរំលោភសេពសន្ថវ:លើកូនស្រីរបស់គាត់ ឈ្មោះ ស.ច.ណ ស្រី អាយុ ១២ ឆ្នាំជាសិស្សថ្នាក់ទី ៣ កាលពីថ្ងៃទី ៧,៨,៩ និងចុងក្រោយនៅថ្ងៃទី ១១ខែវិច្ចិការឆ្នាំ២០១៦ នៅលើផ្ទះជនរងគ្រោះតែម្តង ក្រោយពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា បានទទួលពាក្យបណ្តឹង បានបើកការស្រាវជ្រាវ ទើបឈានដល់ការ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ឃីម ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន បល្ល័ង្គ ក្រុងស្ទងសែន នៅម៉ោង ១៩:២០ថ្ងៃទី ១៥ ខែ វិច្ចិការ ឆ្នាំ២០១៦ នេះតែម្តង ជនសង្ស័យរស់នៅភូមិ-សង្កាត់ ជាមួយគ្នា។

លោកវរសេនីយ៍ត្រី ញែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា លោកគ្រូ ល្មបកាម ស្រី ឃីម បានក្លាយជាជនសង្ស័យ ដោយសារប្លន់ព្រហ្មចារីយ៍ក្មេងស្រី អាយុ១២ឆ្នាំ បានឆ្លើយសារភាពទទួលស្គាល់ ថាខ្លួនបានរំលោភកុមារីរងគ្រោះបាន ៤ ដង ដូចពាក្យបណ្តឹងពិតមែន ត្រូវបានកាសាងសំណុំរឿង បញ្ចូនបន្ដទៅស្នងការនគរបាលខេត្តកំពង់ធំនៅរសៀលថ្ងៃទី១៦ខែ វិច្ចិការ ឆ្នាំ២០១៦ថ្ងៃនេៈ ដើម្បីចាត់វិធានការតាមច្បាប់ ៕
ដោយ ប៊ុន រដ្ឋា

img-20161116-wa0074 img-20161116-wa0073 img-20161116-wa0072-copy