ប្រុសស្រី៣នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅស្រុកលំផាត់

0

ខេត្តរតនគិរីៈហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូនេះបានកើតឡើងនៅវេលាម៉ោ៨និង៤៨នាទីព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៦នៅចំនុចផ្លូវបំបែកមុខតូបimg_20161116_153514ជាងធីលើផ្លូវជាតិ៧៦ភូមិដីឡូត៍ឃុំជ័យឧត្តមលំផាត់រតនគិរីបណ្តាលអោយស្រី២នាក់ប្រុស១នាក់រងរបួសធ្ងន់ដោយជិះម៉ូតូបញ្ជ្រាសទិសគ្នាពីជើងទៅត្បូង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្ក ឈ្មោះ សិក កាណែ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិទំពួន នៅភូមិកាណាងកិតឃំុ
កាឡែងស្រុកលំផាត់ខេត្តរតនគិរី មុខរបរកសិករ
របួសធ្ងន់ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី1A:៧១៣០មូលហេតុបើកម៉ូតូបត់ឆ្វេងគ្មានការប្រុងប្រយ័ត្ន។

ជនរងគ្រោះឈ្មោះ ឈុត អូន ភេទស្រី ២១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ របួសធ្ងន់ ជិះម៉ូតូម៉ាកC125 ព៏ណខ្មៅ ពាក់ស្លាក់លេខ រតនគិរី 1A:5586
និងអ្នករួមដំណើរ ឈ្មោះ ឈុត តូន ភេទស្រី២៨ឆ្នាំមុខរបរកសិកររបួសស្រាលអ្នកទាំងពីរមានទីលំនៅភូមិ២ឃំុត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី។

ចំណែកវត្ថុតាងម៉ូតូពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីដោះស្រាយជាក្រោយ។

រីឯជនរងគ្រោះបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ៕img_20161116_153522

img_20161116_153518ដោយ: យក្ខឡោម