នគរបាលសេដ្ឋកិច្ចខេត្តចុះឆែកឆេហាងលក់នំទិញបួនកន្លែងក្នុងក្រុងសៀមរាបយីហោ(អង្គរមីនីម៉ាត) និង (អង្គរមានជ័យ)

0

ដោយ ខេង ឧត្តម

សៀមរាម៖ នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចុះឆែកឆេហាងលក់នំទិញពីកន្លែងក្នុងក្រុងសៀមរាបយីហោអង្គរមីនីម៉ាតនិងអង្គរមានជ័យ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ទីតាំងទីមួយយីហោឈ្មោះ(អង្គរphoto_2016-11-19_13-49-08មីនីម៉ាត)នៅតាមបណ្តោយផ្លូវស៊ីវុត្ថា ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ទីតាំងទីពីរយីហោឈ្មោះ(អង្គរមានជ័យ)ស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើង បន្ទាប់ពីមានពាក្យបណ្តឹងពីក្រុមហ៊ុនស្រា Jack Daniels ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។លោកបន្តថា បន្ទាប់ពីឆែកឆេហាងលក់នំទិញ ទាំងបួនទីតាំងរួច រកឃើញស្រាមិនមែនជារបស់ក្រុហ៊ុន មួយចំនួនដែលផលិតផលក្លែងក្លាយ បច្ចុប្បន្នសមត្ថកិច្ចដកហូតទុកធ្វើវត្ថុតាំង៕

photo_2016-11-19_13-49-18 photo_2016-11-19_13-49-15 photo_2016-11-19_13-49-12 photo_2016-11-19_13-49-01