អតីតយុទ្ធជនកម្ពុជាខេត្កំពង់ស្ពឺបាននាំអំណោយទៅជូនសមាជិកអតីតយុទ្ធជនដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

0

កំពង់ស្ពឺ÷ ព្រឹកថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៦ ដោយមើល
ឃើញនៅទុក្ខលំបាករបស់ក្រុមគ្រួសារសមាជិកអតីតយុទ្ធជនម្នាក់ដែលជួបការខ្វៈខាត និងមានជំងឺកំពង់សម្រាកព្យាលបាលដែរនោៈ លោកឧត្តមសេនីយ៏ត្រី ជូ សារុន ប្រធានសមាគមនអតីតយុទ្ធជនខេត្ត បានអនុញ្ញាតិ ក្រុមការងារបាននាំថវិកា និងសម្ភារៈមួយចំនួនទៅប្រគល់ជូនសមាជិកអតីតយុទ្ធជនម្នាក់ឈ្មោៈ កែវ គឹមអាន ភេទប្រុស អាយុ ៥៥ឆ្នាំអាស្រ័យដ្ឋានភូមិចំការចេកជើង ឃុំផ្ទៈព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ជាអតីតយោធាកងពលលេខ៦ (ពិការ-ក-៤ ផ្ទេរពីរាជធានីភ្នំពេញមកខេត្តកំពង់ស្ពឺ) ដែលកំពង់សម្រាកព្យាបាលជំងឺប្រចាំកាយនៅរាជធានីភ្នំពេញ ក្រុមការងារបា ជួយរៀបចំប្តូរមន្ទីរពេទ្យជូនដោយផ្លាស់ពីមន្ទីរពេទ្យក្រុងភ្នំពេញ(ថ្លៃសេវា១យប់ចំនួន ២០$) ទៅសម្រាកនៅមន្ទីរពេទ្យ១៧៩ វិញដោយមិនអស់ថ្លៃសេវា ។សម្ភារៈដែលក្រុមការងារយកប្រគល់ជូនមាន ÷
ទី១ ប្រាក់ ២០ម៉ឺនរៀល
ទី២ អង្ករ ០២ បាវ
ទី៣ មី ០២កេៈតូច
ទី៤ ទឹកផ្លែឈើ ០១កេៈ
ទី៥ ទឹកត្រី ០២យួ
ទី៦ ទឹកស៊ីអ៊ីវ ០២យួ
ទី៧ ត្រីខ ០១កេៈធំ
លោកឧត្តមសេនីយ៏ត្រីប្រធានសមាគមនអតីតយុទ្ធជនខេត្តបានផ្តាំផ្ញើនៅការសាកសួរទុក្ខ និងបានឲ្យមន្ត្រីសុខាភិបាលរបស់អង្គភាពទៅពិនិត្យជាប្រចាំដើម្បីimageធានាដល់ការព្យាបាល ។image