បុរសមានជំងឺសសៃប្រសាទម្នាក់កាប់ប្រពន្ធដោយកាំប៉ិតតាំងតោយ៉ាងសាហាវ

0

កំពង់ស្ពឺ៖ រសៀល នៅថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៦ វេលាម៉ោង១៧និង៣០នាទី បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីបុរសនោៈបានប្រើហឹង្សាកាប់លើប្រពន្ធយ៉ាង

img_20161122_111546សាហាដោយប្រើកាំប៉ិតតាំងតោ ហើយបុរសនោៈត្រូវបានអ្នកថាជាមនុស្សមានជំងឺប្រចាំកាយសសៃប្រសាទ ។ ប៉ូលីសស្រុកសំរោងទងលោក ឃុត សុផល អធិការស្រុកបានឲ្យដឹងថា បុរសជនល្មើសដែលបានឃាត់មានឈ្មោះ ភី ចាន់ថៃ ភេទប្រុស អាយុ ៣៩ឆ្នាំ(ជាមនុស្សប្រសៃប្រសាទ) នៅភូមិត្រពាំងគង ឃំុត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករ ណីប្រេីអំពេីហឹង្សាក្នុងគ្រួសារ ដោយបានធ្វេីសកម្មភាពយកកាំបិតតាំងតោកាប់ទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ ជី សុខជា អាយុ ៣៦ឆ្នាំ បណ្ដាលអោយរងរបួសត្រចៀកខាងឆ្វេង ដើមដៃខាងស្ដាំ និងរងរបួសស្មាខាងស្ដាំ ជាទម្ងន់រហូតព្យាបាលដល់ពេទ្យសម្ភពថ្នល់ទទឺងកាលពីវេលាម៉ោង ១៧និង00នាទីនាថ្ងៃខែឆ្នាំខាងលេី ។អធិការបន្តថាជនរងគ្រោះបានពាក្យបណ្តឹងប្តឹងទៅលើប្តីរបស់ខ្លួនរួចហើយ ហើយសមត្ថកិច្ចនិងធ្វើតាមច្បាប់។
ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានយកកាំបិតតាំងតោកាប់ទៅប្រពន្ធរបស់ខ្លួនពិតប្រាកដមែន ។
ករណីនេៈជំនាញបានកសាងសំណំុរឿង បញ្ជូនទៅការិយាប្រឆាំងការជួញដូមនុស្សនិងការពារអនិតិជន ដេីម្បីចាត់តាមនិតិវិធី ៕

img_20161122_111542

img_20161122_111538

img_20161122_111535