ច្រករបៀងបើនៅតែមានការបើកឲ្យដំណើរការលែងដាក់ពិន័យទៀតហើយគឺនឹងដោះដូរអ្នកទទួលខុសត្រូវ

0

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង មេបញ្ជាការ និងបំពាក់ឋាន្តរស័ក មន្ត្រីនគរបាលជាតិ នៅបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែន៨០៧

img_20161122_121113 លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំពោះបញ្ហាច្រករបៀង បើនៅតែមានការបើកឲ្យដំណើរការ នៅភូមិសាស្ត្រណាក៍ដោយ គឺនគរបាលការពារព្រំដែននៅតំបន់នោះ នឹងត្រូវដោះដូរ ដោយលែងមានការដាក់ពិន័យទៀតហើយ ។
ពិធីប្រកាសតែងតាំង មេបញ្ជាការនគរបាលការពារព្រំដែនគោក ៨០៧ និងបមពាក់ឋាន្តរស័ក្ដខាងលើ ធ្វើឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហ្នឹងទីបញ្ជាការ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីរពីការប្រកាសផ្ទេរភារៈកិច្ច និងតែងតាំងមុខតំណែងនគរបាលជាតិ ត្រូវបានតែងតាំង លោក ឡុង សំណាង ពីមេបញ្ជាការរងវរការពារព្រំដែនគោក៨៩១ ជាមេបញ្ជាការការពារព្រំដែនគោក៨០៧ និងតែងតាំងលោកម៉ង់ ស៊ី ពីនាយប៉ុស្តិ៍នគរបាលបឹងត្រកួន មកជាមេបញ្ជាការរងវរសេនាតូចការពារព្រំដែនគោក៨០៧ ។
ក្រៅពីការក្រើនរំលឹក លើបញ្ហាច្រករបៀងខាងលើ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានផ្តាំផ្ញើរ ធ្វើយ៉ាងណាមានការសាមគ្គីផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហា និងបែងចែកការងារតាមឋានានុក្រម ការពារព្រំដែន ការពារប្រជាពលរដ្ឋ ដោយអាកប្បកិរិយា ល្អជៀដវាងបាតុភាពមិនល្អប៉ះពាល់ប្រជាពលរដ្ឋ ព្រមទាំងធ្វើយ៉ាងណាត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ហើយមិនត្រូវបក្ខពួកនិយម ៕

img_20161122_121110

img_20161122_121120

img_20161122_121126

img_20161122_121113ដោយ:ឃិន គន្ធា