ទីតាំងល្បែងអនឡាញដុះស្លែ៣កន្លែងនៅក្រោយកាស៊ីហ្គ្រេនដាយអឹមិនត្រូវបាននគរបាលចុះបង្ក្រាបហើយ

0

បន្ទាយមានជ័យ៖ទីតាំងភ្នាល់ល្បែងតាមអនឡាញ (តាមអ៊ិនធើណេត) ចំនួន៣កន្លែងដុះស្លែនក្រោយ កាស៊ីណូហ្គ្រេនដាយអឹមិនស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ

img_20161123_062857មានជ័យ នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០១៦កាលពីវេលាម៉ោង៣រសៀលនេះ ត្រូវបាននគរបាល បើកការចុះបង្ក្រាបហើយ ដោយមានការចាប់ខ្លួនមនុស្សនិងដកហូតសម្ភារះផងដែរ។
ទីតាំងបើកល្បែងខុសច្បាប់ជ្រោកបរិវេណកាស៊ីណូទាំងនេះ រួមមាន ទីតាំងទី១/ឈ្មោះ WIN WIN 97 ដកហូតបានកុំព្យូរទ័រ ស៊ីភីយូ១៤ ម៉ូនីទ័រ២១និងសម្ភារះមួយចំនួន ទីតាំងទី២ឈ្មោះDEE DEE BET ដកហូតបានកុំព្យូរទ័រ២ឈុត និងទីតាំងទី៣ឈ្មោះTOP TEN CLUB365 ដកហូតបានកុំព្យូរទ័រ១០ឈុត ទូរទស្សន៍១គ្រឿង និងសម្ភារះមួយចំនួន។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ការបង្ក្រាបនេះគឺអនុវត្តន៍តាម ការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកអធិការបន្តថា ការបង្ក្រានេះគឺសមត្ថកិច្ចយើងធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាលនៃល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ ព្រោះល្បែងទាំងនេះនាំអោយខូចសណ្តាប់ធ្នាប់សង្គម នាំអោយមនុស្សបាត់បង់សេចក្តីថ្លៃថ្នូរ អាចនាំអោយសង្គមវឹកវរឬបទល្មើសចោរលួចឆក់ប្លន់។ក្នុងនោះគឺធ្វើយ៉ាងណាអោយមូលដ្ឋានរបស់យើង មានសន្តិសុខ ស្របតាមគោលនយោបាលភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា ក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់យកមកសួរនាំ ដើម្បីចាត់ការតាម និតិវិធីច្បាប់៕

img_20161123_062911

img_20161123_062903

img_20161123_062907

img_20161123_062911

img_20161123_062918ដោយ:ឃិន គន្ធា