មានមនុស្សរាប់ពាន់ចូលរួមដែរ ពេលបន្ទាយមានជ័យអុំទូក

0

បន្ទាយមានជ័យ ៖ពិធីបើកបានធ្វើនៅល្ងាចថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៦នេះ នៅតាមដងស្ទឹងទឹកថ្លា ស្ថិតនៅក្នុងផ្នែកខាងក្រោយបរិវេណសាកលវិទ្យាល័យមានជ័យក្នុងភូមិនិងសង្កាត់

img_20161123_064601ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវប្រើពេល៣ថ្ងៃចាប់ពីថ្ងៃទី២២-២៥វិច្ឆិកា ។
បន្ទាយមានជ័យអុំទូកក្រោយគេ តែមានមនុស្សរាប់ពាន់ចូលរួមដែរ។
ពិធីបើកការអុំប្រណាំងទូកនេះមានការចូលរួម សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្ត,លោកសួន បវរ អភិបាលខេត្តលោកលី សារី អភិបាលរងខេត្តនិងមន្ត្រីថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ចកងកម្លាំង ពលរដ្ឋ មហាជននៃបន្ទាយមានជ័យប្រធានមន្ទីរគ្រប់អង្គភាពរាប់ពាន់នាក់។ក្នុងនោះក៏មានភ្ញៀវពិសេសគឺលោកអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងផងដែរ។
លោកសួន បវរ បាននិយាយថា:ដោយកាលពីព្រះរាជពិធីបុណ្យអុំទូកកន្លងមក ខេត្តបន្ទាយមានជ័យត្រូវបញ្ជូនទូកទៅចូលរួមអុំនៅរាជធានីភ្នំពេញផង ខេតហតសៀមរាបនិងខេត្តឧត្តរមានជ័យផងនោះ ទើបពន្យាពេលមកធ្វើពិធីអុំប្រណាំងទូក ង ពេលនេះ ហើយចាប់ផ្តើមពីថ្ងៃទី២២ និងបញ្ចប់នៅថ្ងៃទី២៥វិច្ឆិកា។
លោកនិយាយបន្ថែមថាន ក្នុងការអុំដើម្បីអោយពលរដ្ឋក្នុងខេត្តបានចូលរួមសប្បាយរីករាយ កំសាន្តនេះខេត្តនិងស្រុកក្រុងមានទូក ង ចូលប្រណាំងចំនួន២១ទូកក្នុងទូកមានចំណុះ៦០នាក់ ចំនួន៣ទូក ។ចំណុះ៤០នាក់ចំនួន៣ទូក ។ចំណុះ២០នាក់ចំនួន១០ទូក ។ចំណុះ១២នាក់ចំនួន២ទូក ។ចំណុះ៤នាក់ចំនួន៣ទូក។
ក្នុងទូកនិមួយៗគឺមានការប្រកួតវិលជុំដើម្បីស្វែងរកទូកជាប់ជ័យលាភី។
លោកសួន បវរ បានបញ្ជាក់ទៀតថា:ពិធីប្រណាំងទូក ង នេះមានអត្ថន័យពិសេសណាស់សម្រាប់ប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយ ក្រោយរដូវបង្កបង្កើនផលបានបញ្ចប់និងរំសាយនូវការនឿយហត់ហើយក្នុងន័យលើកកំពស់នូវប្រពៃណីវប្បធម៌ជាតិឲ្យបានចូលជ្រៅក្នុងស្រទាប់មហាជននិងប្រជាពលរដ្ឋពិសេសស្រទាប់យុវវ័យជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី។
លោកបន្ថែមថា ឱកាសនេះ ខេត្តក៏មានការរៀបចំមហោស្រពប្រឡងចំរៀងបូរាណ សម័យ ការប្រកួតកីឡាប្រដាល់និងការតាំងពិពណ៍លក់ផលិតផលភូមិ១ផលិតផល១,ផលិតផលក្នុងស្រុកនិងផលិតផលបរទេសផងដែរ។
ដោយឃើញពលរដ្ឋមកចូលរួមយ៉ាងច្រើន ហើយក៏ឆ្លៀតថ្លែងអំណរគុណអ្នកគ្រប់គ្នាដែលបង្កលក្ខណ: ធានាការពារការកំសាន្តសប្បាយ ក៏ដូចជាស្មើសុំប្រព័ន្ធផ្សព្វផ្សាយសហការចេញផ្សាយទិដ្ឋភាព ទស្សនីយភាពនេះ៕

img_20161123_064555

img_20161123_064558

img_20161123_064618

img_20161123_064607ដោយ:ឃិនគន្ធា