លោកហ៊ូវតនះជំរុញអោយក្រុមការងារចុះមូលដ្ឋាននិងអាជ្ញាធរត្រូវសហការគ្នាអោយបានស្អិតរមួត

0

ខេត្តស្វាយរៀង  អភិបាលខេត្តបានមានប្រសាសន៍ធ្វើការជំរុញដល់ក្រុមការងារចុះមូលដ្ឋាននិងអាជ្ញាធរត្រូវសហការគ្នាអោយមានភាពស្អិតរមួតក្នុងការអភិវឌ្ឍន៍មូលដ្ឋានអោយមានការរីកចំរើននិងនាំគ្នាថែទាំសមិទ្ធផលអោយបានគង់វង្ស។ការលើកឡើងបែបនេះក្នុងឪកាសដែលលោកហ៊ូវតនះអញ្ជើញចូលរួមក្នុងពិធីវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងដែលបានប្រព្រឹត្តិទៅនៅក្នុងសាលាស្រុកស្វាយទាបនៅព្រឹកថ្ងៃទី២៣ខែវិចិ្ឆការphoto_2016-11-24_06-29-10ឆ្នាំ២០១៦ដែលមានមន្ត្រីរាជការមន្ទីរជំនាញនិងប្រជាពលរដ្ឋប្រមាណជិត៣០០នាក់ផងដែរ។លោកហ៊ូវតនះបានក្រើនរំលឹកដល់ក្រុមការងារនិងអាជ្ញាធរត្រូវចុះទៅដល់មូលដ្ឋានដើម្បីអោយដឹងពីសុខទុករបស់ពលរដ្ឋហើយដោះស្រាយកង្វល់នោះអោយមានតម្លាភាពនិងគណនេយ្យភាពគឺធ្វើយ៉ាងណាកុំអោយពលរដ្ឋថ្នាំងថ្នាក់។ក្នុងវេទិការពិគ្រោះយោបល់នេះពលរដ្ឋនិងអាជ្ញាធរបានលើកឡើងអំពីកង្វល់នៅថ្នាក់មូលដ្ឋានរួមមាន៖បញ្ហាផ្លូវខូច អគ្គីសនីគីឡូវ៉ាត់ដើរលឿន សាលារៀនមិនទាន់មាននាយកត្រឹមត្រូវ បញ្ហាស្ពានខូចពិបាកដល់សិស្សឆ្លងកាត់និងបញ្ហាភូមិឃុំមានសុវិត្ថភាពខណះដែលពលរដ្ឋនិងសមត្ថកិច្ចដូចជាមានគំលាតគ្នាឆ្ងាយពលរដ្ឋមានភ័យព្រួយខ្លាចមានអំពើរចោរកម្មពិបាកពឹងសមត្ថកិច្ចបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ចំពោះបញ្ហាលើកឡើងទាំងអស់ខាងលើនេះត្រូវអស់លោកតំណាងមន្ទីរដែលពាក់ពន្ធ័បានឡើងពន្យល់និងដោះស្រាយជូនពលរដ្ឋនិងអាជ្ញាធរផងដែរ។photo_2016-11-24_06-29-15