អង្កចំនួន ៨តោនចែកជូនកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺក្នុងពេលលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត​កំពង់ស្ពឺអញ្ជើញសាកសួរសុខទុក្ខ

0

កំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិង លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺimg_20161126_133709 បានអញ្ញើញសំណេះសំណាល និងសាកសួរសុខទុក្ខចំពោៈនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត បន្ថែមពីលើនេៈបានឧប្បត្ថម្ថអង្ករដល់បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺចំនួន ០៨ តោន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ ។
លោកឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឡើងធ្វើមតិស្វាគមន៏ថា ចំពោៈគណ:អធិបតី អំពីស្ថានភាពភូមិសាស្ត្រទូរទៅក្នុងខេត្តកំពង់ស្ពឺ ។ លោកបន្តថា ក្នុងរយ:ពេល ៩ខែ ឆ្នាំ២០១៦នេះកំលាំងកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការចំណុះបញ្ជាការដ្ឋានទាំងអស់បានបំពេញភារកិច្ចក្នុងការរក្សាស្ថេរភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណើ និងទប់ស្កាត់រាល់ការប៉ុនប៉ងនានា គ្រប់រូបភាពផងដែរ ។
លោកមេបញ្ជាការបានបន្តថា កងរាជអាវុធហត្ថវុធខេត្តបានបន្តថា នាពេលខាងមុខនឹងខិតខំបំពេញតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជួន ដោយផ្នែកតាមការចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកងយោធពលខេមរ:ភូមិន្ទ ជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសខិតខំយកចិត្តទុកដាក់សុខទុក្ខពលរដ្ឋ ជាពិសេសការពារសន្តិសុខសណ្តាប់ធ្នាប់តាមមណ្ឌលបោះឆ្នោតនាពេលខាងមុខ ខិតខំរក្សាសុខសុវត្ថិភាពជួនប្រជាពល សង្គមជាតិទាំងមូល និងរក្សាស្ថេរភាពនយោបាយក្នុងប្រទេសក្នុងនោះប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បន្តទប់ស្កាត់ទប់ស្កាត់រាល់ការប្រមូលផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព ។ លោកបន្តថា ក្រៅពីការ ការងារ ការពារសន្តិសុខជួនប្រជាពលរដ្ឋ និងសង្គមជាតិកងរាជអាវុធហត្ថបានរួមសហការគ្នាក្នុងកសាងជំរំជំរកស្នាក់នៅ កន្លែងហូមចុករបស់កងទ័ពឲ្យបានប្រសើរផងដែរ ។

img_20161126_133718
លោកវ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺជាគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងកោតសរសើរដល់កងកំលាំងកងរាជអាវុធហត្ថខេតកំពង់ស្ពឺដែលជានិច្ចជកាល បានបំពេញភារកិច្ចក្នុងរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ អាវុធហត្ថខេត្តបានចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ជួយសង្គមជាតិយ៉ាងច្រើន ។ លោកបន្តអភិបាលថា ដោយមានការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងមានការរួមចំណែកយ៉ាងសកម្មពីកងកំលាំងប្រដាប់អាវុធគ្រប់ភេទក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដោយសារមានការកិច្ចរក្សាស្ថេរភាពនយោបាយបានល្អពីសំណាក់រាជរដ្ឋាភិបាលដូចសព្វថ្ងៃនេះហើយទើបប្រទេសកម្ពុជាមានភាពរីកចំរើនលើគ្រប់វិស័យតាំងពីបាតដៃទទេរហូតដូចសព្វថ្ងៃនេះ ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងក្នុងឱកាសចូលរួមក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខដល់កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដោយបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដល់នាយទាហាន នាយទាហានរងទាំងអស់ផងដែរ ។ លោកតំណាងរស្ត្របានថ្លែងថា ដោយមានការខិតខំប្រឹងប្រែងតស៊ូបំពេញភារកិច្ចរបស់កងកំលាំងទាំងអស់ជាពិសេសកម្លាំងអាវុធហត្ថ របស់យើងទើបធ្វើឱ្យប្រជាពលរដ្ឋប្រកបកិច្ចការងាររកស៊ីបានល្អប្រសើរ និងដេកបានលក់ស្រួលដូចសព្វថ្ងៃនេះ ។ ក្នុងនោះបងៗជាកងកងកំលាំងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួរសារ ប្រពន្ធកូន ផ្ទះសំបែងត្រូវបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ហើយរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់គ្រប់កាល:ទេសក្តិលើកកំពស់ជីវភាពដល់កងកំលាំងផងដែរ ។ហើយក្នុងនាមលោកជាតំណាងរាស្រ្តសូមកោតសសើដោយស្មោៈចំពោៈកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានខិតខំគ្រប់បែបយ៉ាងការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជូនពលរដ្ឋ ជាងនេៈទៅទៀតបានធ្វើពិធីបុណ្យជាតិធំៗក្នុងខេត្តមានសុខសន្តិភាពជារៀងរហូតមកផងដែរ ៕

img_20161126_133623

img_20161126_133629

img_20161126_133646

img_20161126_133638

img_20161126_133658

img_20161126_133633

img_20161126_133654