​រថយន្ត​ដឹក​សិស្សសាលា​អន្តរទ្វីប អាមេរិកាំង បើក​គៀ​រថយន្ត​របស់​ក្រុម​សាប៊ូ​ប្រូ​ធិ​ក​

0

​រាជធានី​ភ្នំពេញ​៖ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​11 និង​30 នាទី​ថ្ងៃទី​4 ខែមិថុនា ឆ្នាំ​2014 នៅតាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ ហេតុការណ៍​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​សិស្សសាលា​អន្តរទ្វីប​អាមេរិកាំង សាខា​ទួលគោក ពណ៍​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-7314 ធ្វើដំណើរ​ក្នុងទិសដៅ​ពី លិចទៅ​កើត ក្នុង​ល្បឿន​លឿន បណ្ដាលអោយ​គៀ​ប៉ះ​រថយន្ត​របស់​ក្រុមហ៊ុន​សាប៊ូ​ប្រូ​ធិ​ច ពណ៍​ខៀវ​លា​យស ពាក់​

ស្លាក​លេខ​ភ្នំពេញ 2Y-3786​ធ្វើដំណើរ​ស្រប​ទិស​គ្នា​។ បើតាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​សាប៊ូ​ប្រូ​ធិ​ច​បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ដើម្បី​យក​អីវ៉ាន់​ទៅអោយ​ម៉ូយ​នៅឯ​ទួ​ក​គោក មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​របស់​សាលា​អន្តរទ្វីប អាមេរិកាំង​បាន​បួង​ចង្កូត​មក​ខាងឆ្វេង​ដៃ​ហើយ​បាន​គៀ​ប៉ះ​

រថយន្ត​របស់​ក្រុមហ៊ុន​សាប៊ូ​ប្រូ​ធិ​ច​បណ្ដាលអោយ​បែក​ស្តុ​ប​ផ្នែក​ខាងមុខ​។ គួរបញ្ជាក់​ផង​ដែលថា​៖ ភាគី​ខាង រថយន្ត​របស់​ក្រុមហ៊ុន​សាប៊ូ​ប្រូ​ធិ​ច​ត្រូវបាន​ខាង​រថយន្ត​រប​ស់​សាលា​អន្តរទ្វីប អាមេរិកាំង​ចេញថ្លៃ​ជួសជុល​និង​បញ្ចប់​នៅ​និង​កន្លែង​ដោយ​មិន​រំខាន​ដល់​សម​ត្ត​កិច្ច​ឡើ​ិ​យ​៕image image (1)