សមត្ថកិច្ចចម្រុះបង្ក្រាបរថយន្តCRV ១គ្រឿងដឹកឈើក្រញូងលោតឆត្រ័

0

ខេត្តរតនគិរី៖ រថយន្តCRV ១គ្រឿងផ្ទុកឈើពេញត្រូវបាន សមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបបាននៅចំណុចភូមិ១សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី វេលា

img_20161126_135536ម៉ោង១នឹង៣០នាទីយប់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦។លោក ហួត បូរី អធិការក្រុងបានលុងបានប្រាប់ ក្រុមអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២៦ខែឆ្នាំដដែលថា រថយន្តCRV ដឹកឈើក្រញូងខុសច្បាប់នេះពាក់ស្លាកលេខភ្នំពេញ២D.៩៥១៩ ពណ៍ក្រហមបិតស្គុតខ្មៅ ធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះមកកាន់ខេត្តរតនគិរី លុះមកដល់ចំណុចខាងលើសមត្ថកិច្ចការសង្ស័យធ្វើការឃាត់ឆែកឆេរឃើញក្នុងរថយន្តសុទ្ធតែឈើក្រញូងរួចធ្វើការឃាត់ខ្លួនតៃកុងឡាននឹងព្រូឡានម្នាក់ រួមទាំងវត្ថុតាងបញ្ជូនមកអធិការនគរបាលក្រុងបានលុង ទាំងយប់។

លោកអធិការក្រុងបានលុងបានបន្តទៀតថា ឈើក្រញូងដែលបង្ក្រាបបានមានចំនួន៥០ដំុ ស្នើរនឹង៣៨៩គីឡូក្រាម ចំណែកជនសង្ស័យមានឈ្មោះ សារី ជា ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអូរឬស្សី ឃំុស្រែស្តៅ ស្រុកចិត្របូរី ខេត្តក្រចេះ ជាអ្នកបើកបរ ជនសង្ស័យម្នាក់ទៀតមានឈ្មោះ នុត ឌឿន ភេទប្រុសអាយុ៤២ឆ្នាំជនជាតិ្មខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថាឡាឃំុថាឡាស្រុកថាឡាបរីវ៉ាតខេត្តស្ទឹងត្រែង ជាព្រូឡាន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងកម្លាំងចម្រុះបានធ្វើកំណត់ហេតុបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ ចាត់ការបន្តតាមនីតិវិធី ៕

img_20161126_135546

img_20161126_135557

img_20161126_135549img_20161126_135539ដោយ: យក្ខឡោម