សមត្តកិច្ចការិយាល័យកណ្ដាលប្រឆាំបទល្មើសនែស្នងការដ្ឋានខេត្តកោះកុង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ និងម៉ាទឹកកក១កញ្ចប់ធំ ទៅសាលាដំបូងខេត្ត

0

ខេត្តកោះកុង:ដោយអនុវត្តន៍ទៅតាមគោលនយោបាយ របស់ក្រសួងមហាផ្ទៃ ភូមិឃុំមានសុវត្តិភាព និងអនុ វត្តន៍ក្រោមការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ សំ ឃិត វៀន ស្នងការ

img_20161127_173113នគរបាលខេត្តកោះកុង នៅវេលាម៉ោង២១,៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៦ កម្លាំងអធិការក្រុងខេមភូមិន្ទ បានចុះប្រតិ បត្តិការឃាត់ខ្លួនជនសង្ស័យមា្នក់និងរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឺកកក បានចំនួន១កញ្ចប់ធំ ស្ថិត នៅចំណុច ប៊េនឡានក្រុង ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សមត្តកិច្ចនគបាល ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន ស្នងការរដ្ឋានខេត្ត បានឲ្យដឹងថា ជន សង្ស័យ ដែលកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបាន មានឈ្មោះ សួង ប៊ុនហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុបន ស្នាក់នៅផ្ទះជួល ស្ថិតក្មុងចំណុច ភូមិ៣ សង្កាត់ស្មាច់មានជ័យក្រុងខេមភូមិន្ទ កោះកុង។

សមត្ថកិច្ចឲដឹងទៀតថា ជនសង្ស័យ និងវត្ថុតាងដែល កម្លាំងសមត្ថកិច្ចចាប់និងរឹបអូសបាននូវពេលនោះមានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះជនសង្ស័យនិងវត្ថុ តាង កម្លាំងសមត្ថកិច្ចកំពង់កសាងសំណំុរឿងបញ្ជូន ទៅ សាលាដំបូងខេត្ត នៅវេលាម៉ោង២រសៀល ច្ងៃទី២៦ល្ងាចនេះ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ច្បាប់។
ជាចុងក្រោយលោកសូមធ្វើការអំពាវរនាវដល់យុវវ័យទាំងអស់ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដើម្បីអនាគត់ខ្លួនឯង៕

img_20161127_173107

img_20161127_173055

img_20161127_173118